ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ Apple បាន​ប្រកាស​ម៉ូឌែល​ទូរស័ព្ទiPhone 7 ថ្មី​របស់​ខ្លួន


លោក Tim Cook នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនApple Inc រៀបរាប់​ពី​ទូរស័ព្ទ iPhone 7​ ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California កាលពី​ថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៦។
លោក Tim Cook នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនApple Inc រៀបរាប់​ពី​ទូរស័ព្ទ iPhone 7​ ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California កាលពី​ថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៦។

ក្រុមហ៊ុន​ Apple បាន​ប្រកាស​ម៉ូឌែលទូរស័ព្ទ​ថ្មី​របស់​ខ្លួន​គឺ​ iPhone 7 និង​ iPhone 7Plus ក៏​ដូច​ជា​ម៉ូឌែលនាឡិកា​ Apple Watch ថ្មី​របស់​ពួកគេ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ San Francisco កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​

ម៉ូឌែលទូរស័ព្ទ​ iPhone ថ្មី​នេះ​នឹង​មិន​មាន​រន្ធ​សម្រាប់​ដោត​ កាស​ដាក់​ត្រចៀក​នោះ​ទេ​ ដែល​នេះ​អាច​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ដែល​អាច​កែ​ប្រែ​របៀប​ដែល​គ្រប់​គ្នា​ស្តាប់​ចម្រៀង​ឬ​សំឡេង​ផ្សេងៗ​ទៀត។​

ក្រុមហ៊ុន​បាន​ប្រកាស​ថា​ ម៉ូឌែល​ទូរស័ព្ទ​ថ្មី​នេះ​នឹង​មាន​មក​ជាមួយ​នឹង​កាស​ពាក់​ត្រចៀក​ដែល​អាច​ដោត​ជា​មួយ​នឹង​រន្ធ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​ជំនួស​វិញ​ ដែល​រហូត​មក​ដល់​ពេល​នេះ​សម្រាប់​ប្រើប្រាស់​តែ​សម្រាប់​សាក​ថ្ម​តែ​ប៉ុណ្ណោះ។​ អតិថិជន​ក៏​ទិញ​កាស​ Bluetooth សម្រាប់​ទូរស័ព្ទ​នេះ​ផង​ដែរ។​

ក្នុង​អំឡុង​ពេល​ប្រកាស​ម៉ូឌែល​ទូរស័ព្ទ​ថ្មី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​តែង​តែ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ San Francisco រដ្ឋ​ California កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​របស់​ពិភពលោក​មួយ​នេះ​ក៏​បាន​ប្រកាស​ទៀត​ថា​ ទូរស័ព្ទ​ iPhone ថ្មី​នេះ​នឹង​អាច​ការពារ​ទឹក​និង​ធូលី​បាន​ ដោយ​មាន​បំពាក់​ប៊ូតង់​ថ្មី​និង​មាន​កាម៉េរ៉ា​ច្បាស់​ល្អ​ជាង​មុន​ផង​ដែរ។​ ហើយ​ទូរស័ព្ទ​ iPhone ថ្មី​នេះ​ដើរ​លឿន​ជាង​មុន​ និង​មាន​អង្គ​ចង​ចាំ​ច្រើន​ជាង​មុន​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG