ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​ជុំវិញ​សេចក្តី​សម្រេច​ដែល​លម្អៀង និង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក


លោក​ Tim Cook ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Apple​ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​ប្រកាស​ពី​ផលិតផល​ថ្មី​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Apple កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Cupertino រដ្ឋCalifornia។
លោក​ Tim Cook ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Apple​ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​ប្រកាស​ពី​ផលិតផល​ថ្មី​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Apple កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Cupertino រដ្ឋCalifornia។

លោក​ Tim Cook ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Apple​ បាន​ហៅ​វិក្កយបត្រ​បង់​ពន្ធ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ញើ​មក​កាន់​ក្រុមហ៊ុន​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ ថា​ជា​ គោល​នយោបាយ​ដែល​ឥត​បាន​ការ​ ហើយ​បាន​អះ​អាង​ថា ​វា​គឺជា​ការ​លម្អៀង​មួយ​ដែល​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ ទើប​ឈាន​ដល់​សេចក្តី​សម្រេច​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​កាសែត​ Irish Independent កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ លោក ​Cook ​បាន​បេ្តជ្ញា​ថា​នឹង​នៅ​ជាមួយ​នឹង​ប្រទេស​អៀវឡង់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ​ ហើយ​បានថ្លែង​ទៀត​ថា​ សេចក្តី​សម្រេច​នេះ ​មិន​មាន​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ ​និង​គ្មាន​ការ​ពិត‍​នោះ​ទេ»។

លោក​បាន​ប្រាប់​កាសែត​ Irish Independent ក្នុង​សម្តី​ដើម​ថា៖ «សេចក្តី​សម្រេច​នេះ​គឺ​ជា​គោល​នយោបាយ​ដែល​ឥត​បាន​ការ។ ពួក​គេ​គ្រាន់​តែ​យក​តួ​លេខ​ពី​កន្លែង​ណា​ដែល​ខ្ញុំ​មិន​បាន​ដឹង។​ នៅ​ក្នុង​ឆ្នាំ​ដែល​គណៈកម្មការ​នេះ​ថ្លែង​ថា​ យើង​ត្រូវ​បង់ពន្ធ​នោះ​ ពួក​យើង​បាន​បង់​ពន្ធ​៤រយ​លាន​ដុល្លារ។​ ពួក​យើង​ជឿ​ថា​សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​យើង​គឺ​ជា​ក្រុមហ៊ុន​ដែល​បង់​ពន្ធខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​អៀវឡង់​នៅ​ក្នុង​ឆ្នាំ​នោះ‍»៕

XS
SM
MD
LG