ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​រំពឹង​ទុក​នៃ​ការ​ជ្រើសរើស​គណរដ្ឋ​មន្រ្តី​ចុងក្រោយ​របស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ស.រ.អា ​ដូណាល់ ​ត្រាំ


អនុប្រធានាធិបតីជាប់ឆ្នោត Mike Pence (ស្តាំ) ជាមួយនឹងប្រពន្ធរបស់លោកអ្នកស្រី Karen មកដល់អគារ Trump Tower កាលពីថ្ងៃទី០៥ ធ្នូ ២០១៦ បុរីញូវយ៉ក។
អនុប្រធានាធិបតីជាប់ឆ្នោត Mike Pence (ស្តាំ) ជាមួយនឹងប្រពន្ធរបស់លោកអ្នកស្រី Karen មកដល់អគារ Trump Tower កាលពីថ្ងៃទី០៥ ធ្នូ ២០១៦ បុរីញូវយ៉ក។

នៅ​ខាងក្រៅ​អាគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក ​ពួក​អ្នកគាំទ្រ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ​៣​បាន​ចូល​រួម​ជាមួយ​លោកស្រី Jill Stein បេក្ខជន​ប្រ​ធា​នាធិបតី​របស់​គណបក្ស​បៃ​តងឬ Green Party ​នៅ​ក្នុង​ការប្រឆាំង​តវ៉ា​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បោះឆ្នោត​នោះ​មាន​សុក្រឹត​ភាព​និងភាព​ត្រឹម​ត្រូវ។

លោកស្រី Stein បាន​មាន​ប្រសាសន៍​ថា ​«​យើង​នៅទី​នេះ​ដើម្បីបញ្ជាក់​ប្រាប់​លោក​ដូណាល់ ត្រាំ​ថា ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​ទេ ​ប្រសិនបើ​លោក​ជឿ​ជាក់​លទ្ធិ​ប្រ​ជាធិបតេយ្យ ​ប្រសិនបើ​លោក​ជឿ​ជាក់​ជ័យ​ជម្នះ​របស់​លោក ​ដាក់​អាវុធរបស់​លោក​ចុះ ​បញ្ចប់​ឧប សគ្គ​ការិយាធិបតេយ្យ​របស់​លោក ​បញ្ចប់​ការ​បំផិតបំភ័យ​ហើយ​ចូល​រួម​ជាមួយ​យើង​ដែល​ជា​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ដែល​កំពុង​អំពាវនាវ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​សម្រាប់​យើងទាំងអស់​គ្នា​ហើយ​នឹង​ការ​បោះឆ្នោត​ដែល​យើង​អាច​ទុក​ចិត្ត​បាន‍»។

បាតុករបានត្រូវបង្អាក់​ហើយបាន​និយាយ​ឡកឡឺយ​ក្រុម​អ្នកគាំទ្រដោយមានការ​ស្រែក​ថា ការរាប់​សន្លឹក​ឆ្នោត​ខុស​ច្បាប់។ ​ស្រ្តី​ម្នាក់​បាន​កាន់​បដា​ដែល​មាន​ន័យ​ថាលោកស្រី Stein ​នឹង​មិន​អាច​ផ្លាស់​ប្តូរ​លទ្ធ​ផល​បោះ​ឆ្នោត​ទេ « ប្រធានា​ធិបតី​ត្រាំនៅ​ថ្ងៃ​ទី​២០ ខែមករា ​ឆ្នាំ​២០១៧»។

អ្នកគាំទ្រ​ម្នាក់​ដែល​បាន​ស្រែក​តប​វិញ​ថា ​«​អ្នកឯងជា​អ្នក​បោក​ប្រាស់‍»។

ចៅក្រម​ម្នាក់​បាន​បញ្ជា​ឲ្យរាប់​សន្លឹក​ឆ្នោត​ដោយ​ដៃ​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ Michigan ដែល​ជារដ្ឋ​មាន​បញ្ហា​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​រដ្ឋ​មាន​បញ្ហា​៣​ដែល​លោក Stein ជឿ​ជាក់​ថា អាច​មកពី​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រ​ចាស់​ៗ។ លោក​ស្រី​កំពុង​ជំរុញ​ឲ្យ​តុលាការ​សហព័ន្ធ​បញ្ជា​ការរាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ Pennsylvania។

លោកស្រី Rachel Desario អ្នក​គាំទ្រ​លោកស្រី​គ្លីនតុន​ដែល​បាន​ចូលរួម​បាតុកម្ម​នោះ​ដែរ​បាន​និយាយ​ថា «ក្នុង​នាម​ជាអ្នក​បោះឆ្នោត​ម្នាក់ ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដថាលទ្ធិ​ប្រ​ជា​ធិបតេយ្យ​មិនត្រូវ​បាន​គេរារាំង​ទេ​ហើយ​ថា​សន្លឹក​ឆ្នោត​របស់​យើង​ត្រូវ​បាន​គេរាប់​យ៉ាង​ត្រឹមត្រូវ‍»។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​មនុស្ស​ផ្សេង​ទៀត​មើល​ឃើញ​ថា ​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ស្រី Stein ជាការ​ខាត​បង់​ប្រាក់​និង​ពេល​វេលា៕

XS
SM
MD
LG