ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន​ដែល​ប្រឆាំង​នឹង​អាមេរិក​បាន​ងាក​ទៅ​រក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ទប់ទល់​ជាមួយ​ចិន


ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ជិះ​កង់​កាត់​រូប​របស់​លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ជិះ​កង់​កាត់​រូប​របស់​លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

បើ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ អ្នក​វិភាគ​ជឿ​ថា​ការ​យល់ព្រម​របស់​លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​ផ្តល់​ឱកាស​លើក​ទី២​សម្រាប់​កិច្ចព្រមព្រៀង​យោធា​អាមេរិក​បង្ហាញ​ថា ​ទំនាក់​ទំនង​របស់​ហ្វីលីពីន​ជាមួយ​ចិន​កំពុង​តែ​ប្រេះឆា​ក្រោយ​រយ:​ពេល​បួន​ឆ្នាំ។

មន្ត្រី​ការ​ក្រសួង​ការ​បរទេស​របស់​លោក​ Duterte ​បាន​ប្រកាស​កាលពី​ថ្ងៃទី៣ ខែ​មិថុនា​ថា ​ប្រទេស​ហ្វីលីពីន​អាច​នឹង​ពន្យារ​សុពលភាព​កិច្ច​ព្រមព្រៀង​មូលដ្ឋាន​យោធា​បណ្តោះអាសន្ន​ជាមួយ​សហរដ្ឋអាមេរិក យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ឆ្នាំ​២០២០។ ​កាលពី​ខែ​កុម្ភៈ​ រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា​ ហ្វីលីពីន​អាច​បញ្ចប់​កិច្ច​ព្រមព្រៀង​រយ:ពេល​២១ឆ្នាំ​ដែល​អនុញាត​ឲ្យ​កងទ័ព​អាមេរិក​ចេញ​ចូល​បាន​ដោយ​សេរី​ និង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នានា។​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ថា ​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​កាល:ទេស:​មាន​ជម្លោះក្នុង​តំបន់​អាស៊ី​ខាង​កើត។

លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ Teodoro Locsin ​បាន​ថ្លែង​ប្រាប់​ក្នុង​សន្និសីទ​ព័ត៌មានកាល​ពី​សប្តាហ៍​មុនថា​ ដោយសារ​មាន​ភាពតានតឹង​ខ្លាំង​របស់​មហាអំណាច​ក្នុង​តំបន់​អាស៊ី ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​បន្ត​កិច្ចព្រម​ព្រៀង​ជាមួយ​អាមេរិក​សិន។

ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​តំបន់​បាន​និយាយ​ថា​ ចិន​ដែល​ជា​ប្រទេស​មាន​កម្លាំង​យោធា​ធំ​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ី ​ហើយ​មាន​ជម្លោះ​បូរណភាព​ដែន​ទឹក​ជាមួយ​ហ្វីលីពីន​បានក្លាយជា​ការ​គំរាម​ក្នុង​ពេល​កន្លះ​ឆ្នាំ​ដំបូង​នេះ។​ ចិន​បាន​ចូល​នេសាទ​នៅជិត​តំបន់​កោះ​ដែល​ហ្វីលីពីន​កាន់​កាប់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បញ្ជូន​នាវា​ស្រាវជ្រាវ​ចូលក្នុង​ដែនទឹក​មាន​ជម្លោះ​ដែល​មាន​ការ​ទាមទារ​ពី​ម៉ាឡេស៊ី​ផង​ដែរ។ ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ ដែល​មាន​សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ច្បាប់​អន្តរជាតិ​បាន​ចុះ​ល្បាត​ចំនួន​៤លើក។

សហរដ្ឋ​អាមរិក​ប្តេជ្ញា​ការពារ​សន្តិសុខ​តំបន់​ និង​ជាពិសេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​ជាហូរហែ៕

XS
SM
MD
LG