ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំណាច​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​មាន​កម្រិត


រូបឯកសារ៖ បាណូ​ផ្សព្វផ្សាយ​អំពី​អំពើ​ពុក​រលួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/VOA)
រូបឯកសារ៖ បាណូ​ផ្សព្វផ្សាយ​អំពី​អំពើ​ពុក​រលួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/VOA)

លោក ព្រាប កុល​ ថ្លែង​ថា នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ ដែល​មាន​ឯករាជ្យ​ភាព​ឬ​មិន​រង​ឥទ្ធិពល​ពី​បុគ្គល​ដែល​មាន​អំណាច​ណា​ម្នាក់​ឡើយ។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ថ្លែង​ថា អំណាច​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី«Hello VOA»​ប្រចាំខែ​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​មីនា​នេះ៖ «ច្បាប់​ដែល​ចែង​ហ្នឹង​ ឲ្យ​សិទ្ធិ​អំណាច ឲ្យ​សីល ឲ្យ​អាវក្រោះ​គាត់​ដែរ ប៉ុន្តែ គាត់​ក៏​ត្រូវ​មាន​ហានិភ័យ​ដែរ​ ប្រសិន​ជា​គាត់​ធ្វើ​ប៉ះ​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​គាត់​ដែល​ផ្ទុយ​នឹង​ស្មារតី​ណា​មួយ គាត់​អាច​នឹង​មាន​បញ្ហា»។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ រក​ឃើញ​ថា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​តូចតាចនៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ការ​សូកប៉ាន់​ជា​ទឹក​ប្រាក់​បន្តិច​បន្តួច​ដល់​មន្ត្រី​រដ្ឋាភិបាល​ឬ​អាជ្ញាធរ​មូលដ្ឋាន​ជាដើម​ ​មាន​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​ អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច​និង​ចំនួនទឹក​ប្រាក់​ច្រើន​ម៉ឺន​សែន​ឬ​ដល់​លាន​ដុល្លារ​នោះ នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​ធំ​មួយ ដែល​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដដែល។

លោក ព្រាប កុល​ ថ្លែង​ថា នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ ដែល​មាន​ឯករាជ្យ​ភាព​ឬ​មិន​រង​ឥទ្ធិពល​ពី​បុគ្គល​ដែល​មាន​អំណាច​ណា​ម្នាក់​ឡើយ។

លោក​បន្ថែម​ថា ​នៅ​ក្នុង​ប្រទេស​ខ្លះ​ទៀត​ ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នេះ ថែម​ទាំង​ទទួល​បាន​សិទ្ធិ​អំណាច​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​ពុករលួយ​ធំៗ​ថែម​ទៀត​ផង៕

XS
SM
MD
LG