ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមាន​ក្រឹមឡាំង​ជៀស​វាង​​រិះគន់​លោក ត្រាំ​ ដោយ​​មាន​សង្ឃឹម​ក្នុង​កិច្ចប្រជុំ​កំពូល


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និយាយ​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និយាយ​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៧។

ក្រុម​មន្រ្តី​វិមាន​ក្រឹមឡាំង​របស់​លោកប្រធានាធិបតី ​Vladimir Putin​ ភ្លាមៗ​បាន​ប្រតិកម្ម​ថ្កោល​ទោស​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​លើ​ប្រទេស​ស៊ីរីកាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ​ ដោយ​បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​នានា។ ​

ប៉ុន្តែ​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋរុស្ស៊ី​បាន​ផ្សាយ​ផ្តោត​ខ្លាំង​លើ​កិច្ច​ប្រឹង​ប្រែង​បដិសេធការ​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ស៊ីរីបាន​វាយ​ប្រហារ​ប្រើ​អាវុធ​គីមី ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ប្រទេស​លោក​ខាងលិច​ ជាង​ការ​សងសឹក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ទៅ​លើ​រុស្ស៊ី។

វា​ហាក់​ដូច​ជា​គ្មាន​ភាព​ខុស​គ្នា​អ្វី​នោះ​ទេ​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​សម្រេច​ចិត្ត​របស់​វិមាន​ក្រឹមឡាំង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ និង​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​ភាព​តានតឹង​នៃ​បញ្ហា​ផ្សេងៗ​ទៀត។ ទីក្រុង​មូស្គូ​នៅ​តែ​មាន​សង្ឃឹម​លើ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin។

នៅ​ស្រប​ពេល​ការ​កើន​ឡើង​ភាព​តាន​តឹង​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​លោក​ខាង​លិច និង​រុស្ស៊ី​ ជុំវិញ​ជម្លោះ​លើ​បញ្ហា​មួយ​ចំនួន​ រួមទាំង​បញ្ហា​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​នយោបាយ​សហរដ្ឋអាមេរិក​ និង​ប្រទេស​ក្នុង​ទ្វីប​អ៊ឺរ៉ុប​ និង​យុទ្ធនាការ​ព័ត៌មាន​ក្លែង​ក្លាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រុស្ស៊ី​ ក្រុម​មន្រ្តី​វិមាន​ក្រឹមឡាំង​ក៏​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ជៀស​វាង​រិះ​គន់​លោក ត្រាំ​ ដោយ​ផ្ទាល់​ ដែល​ការណ៍​នេះ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​ប្រមាថ​របស់​ពួកគេ​ដោយ​ចំហរ​ទៅ​លើ​នាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​លោកស្រី ​Theresa May ​និង​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​លោក​ Boris Johnson៕

XS
SM
MD
LG