ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​រ៉ាវ​រាជវង្សានុវង្ស​កម្ពុជា​ត្រូវបាន​បង្ហាញ​បន្ថែម​ក្នុង​សៀវភៅថ្មី​


សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres។ (VOA Khmer)
សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres។ (VOA Khmer)

ការរួម​វិភាគទាន​ចម្បង​របស់​ព្រះមហាក្សត្រ ​សម្តេចឳ ​ព្រះបរមរតនកោដ​ គឺបង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ដែលមាន​បូរណភាព​ដែនដី​របស់ខ្លួន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ‍

ក្រោយ​រយៈពេល​១៥ឆ្នាំ​ ដែលមាន​ព្រឹត្តិការណ៍​ជាច្រើន​កើត​ឡើង​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres ​បាន​បញ្ចូល​ខ្លឹមសារ​បន្ថែម​ក្នុង​សៀវភៅ​ថ្មី មួយ​នូវរឿង​រ៉ាវ​រាជវង្សានុវង្ស​កម្ពុជា។ ​សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ ​ត្រូវដាក់​បន្ថែម​ព្រឹត្តិការណ៍​ប្រវត្តិ សាស្ត្រ​សំខាន់ៗ​ជាច្រើន។

ជីវិត​របស់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី​និង ព័ត៌មាន​លម្អិត​ បន្ថែម​ទៀត​អំពី​រាជ​វង្សានុវង្ស​កម្ពុជា​ត្រូវបាន​បង្ហាញ​នៅក្នុងការ​ធ្វើ បច្ចុប្បន្នភាព​សៀវភៅ​រាជវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន​ចំណង​ជើងថា «The Royal ​House ​of Cambodia‍» ​បន្ទាប់ពី​រយៈពេល​១៥ឆ្នាំ​នៃការ​បោះពុម្ព ​លើកទី១ កាលពីឆ្នាំ​ ២០០៣។ ​នេះបើតាម​អ្នកសរសេរ​ជីវប្រវត្តិ​ព្រះមហាក្សត្រ​ និង​ គ្រួសារ​រាជ វង្ស ​គឺលោក​បណ្ឌិត ​Julio A.Jeldres​ ដែលបាន​ថ្លែងប្រាប់​VOA ​ខ្មែរ​តាមរយៈ​សារ អេឡិច​ត្រូនិច​កាលពី​ពេលថ្មីៗ​នេះ។

«ខ្ញុំបានធ្វើ​កែ​សម្រួល​សៀវភៅនេះ​ឡើងវិញ​ក្នុងរយៈ​ពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ​នៅ ពេល​ខ្ញុំបាន​ទទួល​ព័ត៌មាន​ថ្មីពី​សមាជិក​នៃគ្រួសារ​រាជវង្ស​ឬអ្នក​ស្រាវជ្រាវ។​ មិន​មាន ហេតុផល​ជាក់លាក់​ណាមួយ​សម្រាប់​សៀវភៅ​ដែលបាន​បោះពុម្ព​ផ្សាយ​នៅចុង​ខែធ្នូ ឆ្នាំ ​២០១៧ទេ​ វាគ្រាន់តែ​ពេលនោះ​ការសម្រិត​សម្រាំង​នៃរូបថត​និងការ​សរសេរ​ត្រូវ បាន​បញ្ចប់ ​តែប៉ុណ្ណោះ ​ហើយ​ព្រះមហាក្សត្រ​មាន​កន្លែង​នៅលើ​ប្រតិទិន​របស់​ព្រះអង្គ ដើម្បី​ទទួលបាន​អ្នកឧបត្ថម្ភ​ដែលអាច​ធ្វើឲ្យ​សៀវភៅថ្មីនេះ ​បោះពុម្ភ​បាន‍»។ លោកបាន​បន្ថែម​សេចក្តី​ទៀតថា៖

«សៀវភៅ​ចុងក្រោយ​បំផុត​នៃរាជវង្ស​នៃព្រះរាជា​ណាចក្រ​កម្ពុជា​គឺជាការ​ធ្វើបច្ចុប្បន្ន ភាព​នៃ​សៀវភៅ​ទំហំតូច​ជាងនេះ ​ដែលបាន​បោះពុម្ព​ផ្សាយក្នុង​ឆ្នាំ ២០០៣។​ វាត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ពីព្រោះ​នៅឆ្នាំ​ ២០០៣ ​ព្រះមហាក្សត្រ​សម្តេចឪ​នៅតែ​ជា​ព្រះមហាក្សត្រ កម្ពុជា​ហើយ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​គឺគ្រាន់​តែជា ​ព្រះអង្គម្ចាស់​ជាន់ខ្ពស់។ ​ហេតុដូច្នេះ ហើយ​ខ្ញុំបាន​ធ្វើបច្ចុប្បន្ន​ភាព​ភាគច្រើន​នៃជំពូក​ដែលទាក់​ទងនឹង​សម្តេចឪ​ សម្តេច​ព្រះ មហាក្សត្រិយានី​និង​ព្រះមហាក្សត្រ​ នរោត្តម ​សីហមុនី។ ​ក៏ប៉ុន្តែ​ខ្ញុំក៏បាន​បន្ថែម​ជំពូក ស្តីពីកូនចៅ​របស់​ព្រះមហាក្សត្រ​ស៊ីសុវត្ថិ មុនីវង្ស​ដែលនៅ​មានព្រះជន្ម​ហើយ​នឹង​ស្ទើរ តែ​គ្រប់​កូនចៅ​របស់​សម្តេច​ឪ។ ​ក៏មាន​ជំពូកថ្មីមួយ​ស្តីពី​សមាជិក​នៃគ្រួសារ​រាជវង្ស ដែលត្រូវ​បាន​សម្លាប់​ក្នុង​សម័យ​ខ្មែរក្រហម​ផងដែរ‍»។

ព្រះមហាក្សត្រ​ នរោត្តម សីហមុនី​បាន​ប្រសូត​នៅថ្ងៃទី ​១៤ ​ខែឧសភា​ឆ្នាំ ​១៩៥៣ ។ សៀវភៅ​ដែលមាន​ ៣១០​ ទំព័រ​ក៏បាន​បង្ហាញ​រូបភាព​និងរៀបរាប់​អំពី​រូបថត​របស់​ព្រះ នរោត្តម សីហមុនី​ដែលរាំ​របាំបាឡេ​និង​រៀបរាប់​អំពីពេល​វេលា​របស់​ព្រះអង្គ ​អស់រយៈ ពេល​ជាច្រើន​ឆ្នាំ​នៅ​សាធារណរដ្ឋ​ឆេក​តាំងពី​នៅកុមារភាព​ នៅប្រទេស​បារាំង​និង​ កូរ៉េ​ខាងជើង។​ ក្រៅពីនោះ​ក៏មាន​ការបង្ហាញ​អំពីរូបថត​ភ្ជាប់​ជាមួយ​ក្នុងសៀវភៅ​នោះដែរ នៅពេល​ដែលព្រះអង្គ​បានយាងចុះ​ទៅសួរ​សុខទុក្ខរាស្ត្រ​ព្រះអង្គ​នៅទីជនបទ​ក្នុង ប្រទេស​កម្ពុជា ​និងការ​ផ្តល់​ព្រះរាជ​អំណោយ។

នៅខែ​មេសាឆ្នាំ ​១៩៧៦​ ការ​សិក្សា​របស់​ព្រះអង្គ​នៅទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​រំខាន ភ្លាមៗ​ ដោយ​ទូរលេខ​ក្លែងក្លាយ​មួយដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេចឳ ព្រះនរោត្តម សីហនុ ​បានកោះ​ហៅ​ព្រះអង្គ​ត្រឡប់​មកភ្នំពេញ​វិញ​ជាកន្លែង​ដែល ព្រះអង្គ​បានចូលរួម​ជាមួយ​ព្រះបិតា​និងមាតា​និងសមាជិក​រាជវង្សានុវង្ស​កម្ពុជា​ជា អ្នកទោស​នៃរបប​ប៉ុលពត​ដ៏ឃោរឃៅ។

«នៅដើម​ខែមករា​ឆ្នាំ ​១៩៧៩​ នៅពេល​ដែល​រាជធានី​ភ្នំពេញ​ជិតនឹង​ដួលរលំ​ព្រះ មហាក្សត្រ​សម្តេច​ម៉ែ ​និង​ព្រះបុត្រា​ទាំងពីរ ​និងម្តាយមីង​ហើយនឹង​មនុស្ស​ពីរបីនាក់ ទៀត​ត្រូវបាន​បញ្ជូន​ទៅប្រទេស​ចិន​ដោយ​យន្តហោះ​ពិសេស​ដែល​អាជ្ញាធរ​ចិន​បាន បញ្ជូនមក»។ ​នេះបើតាម​សៀវភៅ​ដែលអ្នក​និពន្ធបាន​រៀបរាប់។

ព្រះអង្គ​ត្រូវបាន​គេតែងតាំង​ជាឯក​អគ្គរាជទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​និង​អង្គការ យូណេស្កូ​បន្ទាប់​ពីកិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នៅឆ្នាំ ​១៩៩១។

ព្រះមហាក្សត្រ​ថ្មីគឺ​ សម្តេច​ព្រះបរមនាថ ​នរោត្តម សីហមុនី​បានចាប់​ផ្ដើម​សោយរាជ្យ តាម​ច្បាប់​ប្រទេស​គឺជារាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ​មិនខុស​ពីប្រទេស អង់គ្លេស ​ន័រវេស ​ដាណឺម៉ាក​ ឬអេស្ប៉ាញ ​និងប្រទេស​មួយចំនួន​ គឺ​គ្រងរាជ្យ​តែមិន កាន់អំណាច។​ សៀវភៅ​ដដែល​បាន​បញ្ជាក់។

សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres ។ (VOA Khmer)
សៀវភៅ ​មាន​ចំណង​ជើងថា​ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ សរសេរ​ដោយ​ អ្នក​សរសេរ​ប្រវត្តិ របស់​រាជវង្សខ្មែរ​ គឺ ​លោក​ Julio A. Jeldres ។ (VOA Khmer)

ព្រះមហាក្សត្រ​នរោត្តម សីហមុនី​បានរួម​ចំណែក​ដល់ស្ថិរភាព​និង​សន្តិភាព​របស់ កម្ពុជា​ដោយ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​តួនាទី​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ កម្ពុជាឆ្នាំ ​១៩៩៣​ថ្វាយ​ជូនព្រះអង្គ។ ​ដូចជា​ព្រះបិតា​ដ៏ឆ្នើម​របស់​ព្រះអង្គ​ដែរ​ ព្រះអង្គ​បាន​បង្កើត​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធ​ជាមួយនឹង​ប្រជារាស្ត្រ​ខ្មែរ​ តាមរយៈ​ការ​យាង ចុះទៅសួរ​សុខទុក្ខ​ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ ។

ព្រះមហាក្សត្រ​ទ្រង់បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជាញឹកញាប់​ក្នុងប្រទេស​នានា ចាប់​តាំងពី​ព្រះអង្គ​បានក្លាយ​ជា​ព្រះមហាក្សត្រ​ដែលត្រូវ​បាន​ជ្រើសរើស​ដោយក្រុម ប្រឹក្សា​រាជបល្ល័ង្ក​បន្ទាប់​ពីព្រះ​បិតា​របស់​ព្រះអង្គ​គឺ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុ​បាន​សម្រេច​ព្រះទ័យ​ដាក់រាជ្យ​នៅថ្ងៃទី ៦​ ខែតុលា​ឆ្នាំ ​២០០៤​ ដោយសារ​តែ ព្រះរាជ​សុខភាព​របស់​ព្រះអង្គ។

អ្នកនិពន្ធ​នៅតែ​បន្តគូស​បញ្ជាក់​និងសរសើរ​សម្តេចឳ ​នៅពេល​ព្រះអង្គ​នាំ​សន្តិភាព សំរាប់​ប្រទេស​និង​ឯករាជ្យ​ពីបារាំង​នៅឆ្នាំ​ ១៩៥៣​ និងស្នាដៃ​ផ្សេងៗ​ទៀត ។

«ការរួម​វិភាគទាន​ចម្បង​របស់​ព្រះមហាក្សត្រ ​សម្តេចឳ ​ព្រះបរមរតនកោដ​ គឺបង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ដែលមាន​បូរណភាព​ដែនដី​របស់ខ្លួន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ។ ព្រះអង្គ​ក៏បាន​ផ្តល់ឱ្យ​ប្រជារាស្ត្រ​យល់ច្បាស់​នូវគោល​បំណង​និងភាព​ជាម្ចាស់ ផងដែរ។​ លើសពីនេះ​ទៀត​ព្រះអង្គ​បាន​បង្កើត​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ សមាជិក​សង្គម​ដែលមិន​សូវមាន​សំណាង ​កសិករ​និង​ជនក្រីក្រ ‍»។​ អ្នកនិពន្ធ​បានប្រាប់ ​VOA ​តាម​អ៊ីម៉ែល។

លោក Julio A. Jeldres ​ក៏បាន​សរសេរ​ផងដែរ​ថា​សម្តេចឪ​បានបរិច្ចាគ​និងបូជា​យ៉ាងច្រើន ដល់ប្រទេស​និងប្រជាជន​របស់​ព្រះអង្គ។

«បន្ទាប់​ពីចូល​និវត្តន៍​ព្រះមហាវីរក្សត្រ ​សម្តេចឪ​បានចំណាយ​ពេលភាគ​ច្រើន​របស់ ព្រះអង្គ​ដើម្បី​បន្តការងារ​សប្បុរសធម៌​របស់​ក្រុម​សម្តេចឪ​ដើម្បី​ជួយដល់​ជនរួម​ជាតិ របស់​ព្រះមហាក្សត្រ។​ ព្រះអង្គ​ក៏បាន​សរសេរ​ប្រវតិ្ត​និង ​អនុស្សាវរីយ៍​សម្រាប់​គេហ ទំព័រ​របស់​ព្រះអង្គ​ផងដែរ​ដើម្បីឱ្យ​អ្នកជំនាន់​ថ្មីជា​ប្រជានុរាស្ត្រ​ខ្មែរ​គោរព​ស្រឡាញ់ យល់​ដឹងពី​ប្រវត្តិសាស្រ្ត​និង​ប្រពៃណី​របស់​ប្រទេស​ខ្លួន។​ ព្រះអង្គ​បានផលិត​ខ្សែភាព យន្ត​ជាច្រើន​ដែលត្រូវ​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ជាតិ​កម្ពុជា។ ​ដូចនៅក្នុង​ខ្សែភាព យន្តកន្លង​មករបស់​ព្រះអង្គ ​ខ្សែភាពយន្ត​ថ្មីៗ​ចុងក្រោយ​បង្អស់ ​ទាំងអស់​មាន​សារ សង្គម​ភ្ជាប់​ជាមួយ»។

អ្នកនិពន្ធបាន​បង្ហាញ​ទៀត​ថា៖

«ក្នុងខែ​វិច្ឆិកាឆ្នាំ​ ២០១១ ​នៅពេល​ព្រះមហាក្សត្រ​បានឈាន​ចូលដល់​ព្រះជន្ម ៨៩ព្រះវស្សា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​រៀបចំ​ពិធី​អបអរសាទរ​ខួបអនុ ស្សាវរីយ៍​លើកទី​ ២០ ​នៃការយាង​វិល​ត្រឡប់​របស់​ព្រះមហាក្សត្រ​មកកាន់​ប្រទេស​កម្ពុជា។​ ព្រះមហាក្សត្រ​យាង​ត្រឡប់​មកពី​ប្រទេស​ចិនវិញ​និងជួបជុំ​គ្នានៅឯ​កិច្ចប្រជុំ មួយ​ដែល​រៀបចំ​នៅមុខ​អគារ​ច័ន្ទឆាយ៉ា​នៃព្រះ​បរមរាជវាំង។ ​ព្រះករុណា​ទ្រង់​បាន​សុំ​ឱ្យពួកគេ​បំភ្លេច​អំពី​រឿង​នយោបាយ​និង​រក្សាសាមគ្គីភាព​ពីព្រោះ​មានតែ​ប្រទេស​កម្ពុជា រួបរួមគ្នា​តែប៉ុណ្ណោះ​ ដែលអាច​នឹងតស៊ូ​ជាមួយបញ្ហា​នានា​ ជាច្រើន​ទសវត្សរ៍ថ្មីៗ​ ទៅ​មុខទៀត។​ព្រះអង្គ​ក៏បាន​មានព្រះរាជ​បន្ទូល​ផងដែរ​ថាព្រះអង្គ​នឹងគង់​នៅក្នុង​ប្រទេស កម្ពុជាជា​អចិន្ត្រៃយ៍ ​ប៉ុន្តែគួរ​ឲ្យសោក​ស្តាយ​ស្ថានភាព​សុខភាព​ដ៏យ៉ាប់យ៉ឺន​របស់ ព្រះអង្គ ​បាន​បង្ខំ​អោយ​ព្រះអង្គ​ត្រឡប់​មកប្រទេសចិន​វិញនៅថ្ងៃ​ទី ១៩​ ខែមករា​ឆ្នាំ ២០១២ ‍»។

ព្រះវររាជបិតា​បានសោយ​ទិវង្គត​កាល​ពីថ្ងៃទី ​១៥ ​ខែតុលាឆ្នាំ ​២០១២ ​នៅពេល​ដែល ប្រជាជន​បានប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​លើកទី ​៩០​ របស់​ព្រះអង្គ។

សម្តេចម៉ែ ​ឬជា​ព្រះមហាក្សត្រីយានី​ មាន​ព្រះគោរមងារ ​និង​ព្រះរាជ​បុព្វសិទ្ធិ​ដដែល ដោយសារ​ សភា​និង​រដ្ឋាភិបាល​បាន​ថ្វាយជា​ផ្លូវការ។

សម្តេចម៉ែ​នរោត្តម មុនីនាថសីហនុ​ បាន​ប្រសូត​នៅថ្ងៃទី​ ១៨​ ខែមិថុនាឆ្នាំ​ ១៩៣៦ នៅក្រុង​សៃហ្គន​ ប្រទេស​វៀតណាម​ ក្រោយពី​អាពាហ៍ពិពាហ៍​រវាង​លោក​ជំទាវ ប៉ុម ពាង ​និងលោក ​Jean-France Izzi ​ដែលជា​ជនជាតិ​បារាំង​ដើម​កំណើត​អ៊ីតាលី​និងជា នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឥណទាន​ Credit Foncier ​នៃបំណុល​ជាតិ​ធនាគារ បារាំង ​ដែល​ប្រតិបត្តិការ​ នៅឥណ្ឌូចិន​ពេលនោះ ​ហើយ​ដែលត្រូវ​ដាក់ឲ្យ​គ្រប់គ្រង ក្នុងប្រទេស​កម្ពុជា​គឺរាជ​ធានីភ្នំពេញ ​និង​ សៃហ្គន​ ប្រទេស​វៀតណាម។​ សេចក្តី ស្រឡាញ់​របស់​សម្តេចឪ​និង​សម្តេចម៉ែ​មានរយៈពេល​៦០ ឆ្នាំ​ រហូតដល់​ខែតុលា​ឆ្នាំ ២០១២ ​នៅពេល​ដែល​សម្តេចឪ​បាន​សោយ​ទិវង្គត។

សម្តេចម៉ែ ​មាន​ព្រះនាម ​ម៉ូនិច អីហ្ស៉ី ​ពេលប្រសូត​នោះ ​បានទទួល​ភរិយា ​មេដឹកនាំ​កំពូល ៗ ​របស់​ពិភពលោក​ជាច្រើន​ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ រួមមាន​លោកស្រី​ Jacqueline Kennedy​ ភរិយា​អតីត​ប្រធានាធិបតី ​អាមេរិក ​និងពួក​មេដឹកនាំ ចិននៅ​ចុង​ទសវត្សរ៍ឆ្នាំ ​១៩៦០​ ហើយ​សម្តេច​ម៉ែ ​បានបន្ត​បំពេញ​កិច្ចការ​នេះរហូត​ដល់ ព្រះវររាជបិតា​បាន​សោយទិវង្គត ​និងបន្ត​ម្តងម្កាល​បច្ចុប្បន្ន​នេះ។

សម្តេចម៉ែ​ធ្លាប់បម្រើជា​ប្រធាន​កាកបាទ​ក្រហម​នៅកម្ពុជា​និងក្រោយ​មកជា​ប្រធាន កិត្កិយស។​ ការសម្ភាសន៍​នៅឆ្នាំ ​១៩៧២ ​ហើយ​សម្តេចម៉ែ​ត្រូវបាន​គេនិរទេស ព្រះកាយ​ក្នុងកាល​ដែលមាន​ព្រះជន្ម​ ៣៤ ​ព្រះវស្សា​ជាមួយ​ព្រះមហាក្សត្រ​ក្រោយ រដ្ឋប្រហារ​និងដោយសារ​តែនយោបាយ​ស្មុគស្មាញ​របស់​កម្ពុជា។

«ពីមុនខ្ញុំមិន​ធ្លាប់មាន​ជីវិត​នយោបាយទេ។​ ខ្ញុំមិន​ដែលបាន​ចូលរួម​ក្នុង​នយោបាយ​ទេ។ កង្វល់​តែមួយ​គត់​របស់ខ្ញុំ​គឺកាក​បាទក្រហម​និងភារកិច្ច​ផ្លូវការ​របស់ខ្ញុំ​ដែលជា​ភរិយា របស់​ប្រមុខរដ្ឋ។​ ជីវិត​របស់ខ្ញុំ​ពីមុនគឺ​សាមញ្ញ​ណាស់ ... .. ​ឥឡូវនេះ​វាមាន​ភាព​ស្មុគ ស្មាញ​បន្តិច។​ បន្ទាប់ពី​ការរំដោះ​ (កម្ពុជា) ​ខ្ញុំគិតថា​វានឹង​បន្តទៀត‍»។

យោងតាម​សៀវភៅ​នេះបន្ទាប់​ពីរដ្ឋប្រហារ​ក្នុង​ឆ្នាំ ​១៩៧០​សម្តេចម៉ែ​មានការ​ធ្លាក់ទឹក ព្រះទ័យ ​ដោយ​មនុស្ស​ជាច្រើន​ដែល​សម្តេចម៉ែ​បានចាត់​ទុកថា​ជាមិត្ត ។

«ពិតប្រាកដ​ណាស់ ​មនុស្ស​ដែលខ្ញុំ​ចាត់ទុកថា​ជាមិត្តល្អ ​គឺជាមនុស្ស​ដំបូងគេ​ដែល ក្បត់ខ្ញុំ‍»។

ស្ថានការណ៍​បានបង្ខំ​ឲ្យជីវិត​សម្តេចម៉ែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវិត​នយោបាយ​ ចូលរួម​ក្នុង​កិច្ចការ​អន្តរជាតិ​ដ៏គួឲ្យ​ចាប់​អារម្មណ៍​ ហើយក៏​ដឹងពីអ្វី​ដែលកំពុង​កើតឡើង​នៅលើ​ពិភពលោក​និងប្រទេស​កម្ពុជា​ផងដែរ។

លោក Jeldres ​ដែលមក​ពីប្រទេស​ឈីលី​ក៏បានថ្លែង​ពីគោល​បំណង​របស់​លោក​ក្នុង ការសរសេរ​សៀវភៅ​នេះថា៖

«គោលបំណង​សំខាន់​ក្នុងការ​សរសេរ​សៀវភៅនេះ​គឺដើម្បី​ចងក្រង​ប្រវត្តិសាស្រ្ត​នៃ របប​រាជានិយម​នៅកម្ពុជា​ដូចដែល​ខ្ញុំធ្លាប់​បាន​សួរ​សំណួរ​ជាច្រើន​អំពី​ស្តេច ​នាពេល បច្ចុប្បន្ន ​អំពី​អតីត​ព្រះមហាក្សត្រ​និងសមាជិក​រាជវង្ស​ដទៃ​ទៀត។ ​មិនមាន​សរសេរ ជាភាសា​អង់គ្លេស​ច្រើន​ អំពីរាជា​និយម​កម្ពុជាទេ​ ហើយខ្ញុំ​សង្ឃឹមថា​សៀវភៅថ្មី​របស់ ខ្ញុំ​អាចបំពេញ​នូវកន្លែង​ដែល​គ្មាន‍»។

ឯកអគ្គរដ្ឋទូត ​Julio A. Jeldres ​ជាទីប្រឹក្សា ​អគ្គលេខាធិការដ្ឋាន​នៃព្រះមហាក្សត្រ​នៃ ព្រះរាជា​ណាចក្រ​កម្ពុជា​ដែលមាន​ឋានៈស្មើ​នឹង​ទេសរដ្ឋមន្ត្រី ។ ​លោកចាប់​ផ្តើម មានទំនាក់​ទំនង​ជាមួយ​សម្តេច​ឪចាប់​តាំងពី​ឆ្នាំ១៩៦៧៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG