ភ្នំពេញ —
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារសម្ងាត់ជាច្រើនម៉ឺនច្បាប់ទាក់ទងនឹងទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសមហាអំណាចនានាចាប់តាំងពីឆ្នាំ១៩៥៤ដល់១៩៨០។ ឯកសារសម្ងាត់ទាំងនេះត្រូវបានរក្សាទុកនិងផ្តល់ដោយ លោក Julio A. Jeldres អ្នកសរសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុ។ លោក នៅ វណ្ណារិន នៃVOAបានបទសម្ភាសផ្តាច់មុខ ជាមួយលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា។