ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​តាមដាន​ដោយ​អន្ទះអន្ទែង​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ បុរសម្នាក់ ដើរកាត់​អេក្រង់​មួយ​នៅ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែល​បង្ហាញ​រូបលោក Donald Trump ខាងគណបក្ស​សាធារណរដ្ឋ និងលោក Joe Biden ខាងគណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ការបោះឆ្នោត​តាមប្រព័ន្ធ​អ៊ីនធឺណេត​ដើម្បី​ទស្សន៍ទាយ​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​នៅអាមេរិក។

រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​ កំពុង​តាមដាន​ដោយ​អន្ទះអន្ទែង​មើល​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ការ​ប្រកួតប្រជែង​ដ៏​ជូរចត់​រវាង​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

តើ​បេក្ខជន​ណា​ដែល​នឹង​ក្លាយជា​អ្នក​ឈ្នះ​ និង​ជា​អ្នក​ចាញ់​សម្រាប់​អន្តរជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ?

«រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ថា ជម្រើស​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជះ​ផល​ខ្ពស់​កម្រិត​ណា​សម្រាប់​នយោបាយ​អន្តរជាតិ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ Chatham House ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ការបរទេស​នាំមុខ​មួយ​របស់​ចក្រភព​អង់គ្លេស។

ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា នឹង​មាន​ភាព​ប្រសើរ​ឡើង​តិចតួច​ក្នុង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​ថា​បេក្ខជន​ណា​ឈ្នះ​ការ​បោះឆ្នោត​នោះ​ទេ។

ចំណែក​ឯ​មន្ត្រី​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ខាង​លិច​វិញ បាន​លើក​ឡើង​ថា ពួកគេ​រំពឹង​ថា ទំនាក់ទំនង​របស់​ពួកគេ​និង​សហរដ្ឋ​អាមេរិក ​នឹង​មាន​ភាព​រលូន​ជាង​មុន​ជាមួយ​លោក Biden ជាង​ជាមួយ​លោក Trump៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG