ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden និង​លោក Trump ​នឹង​​ឃោសនា​ថ្ងៃ​​ចុង​ក្រោយ​​ដើម្បី​ទាក់ទាញ​​អ្នក​មិន​ទាន់​សម្រេច​ចិត្ត


អ្នកទស្សនាការប្រកួតកីឡាបាល់ឱបរបស់អាមេរិក កាន់បដារូបបេក្ខជនប្រធានាធិបតីលោក Donald Trump និងលោក Joe Biden នៅទីក្រុង Provo រដ្ឋ Utah កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
អ្នកទស្សនាការប្រកួតកីឡាបាល់ឱបរបស់អាមេរិក កាន់បដារូបបេក្ខជនប្រធានាធិបតីលោក Donald Trump និងលោក Joe Biden នៅទីក្រុង Provo រដ្ឋ Utah កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ដែល​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ ​បានរំកិល​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​ហើយកាល​ពីថ្ងៃ​ចន្ទ ដោយ​បេក្ខជន​ប្រធានាធិបតី​អាមេរិកទាំង​ពីរ​រូប​ កំពុង​បញ្ចុះបញ្ចូលក្រុម​អ្នក​បោះ​ឆ្នោត​ដែល​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្តនៅ​ឡើយ​ និង​ក្រុម​អ្នក​គាំ​ទ្រ​ផ្សេងៗ​ទៀត​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន។

ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump និង​អតីត​អនុប្រធានាធិបតី​លោក Joe Biden បាន​រៀប​ចំ​កម្មវិធីក្នុង​រដ្ឋ​ជា​ច្រើន ដែល​ជារដ្ឋ​ដែល​មាន​សារៈសំខាន់បំផុត​ក្នុង​ការ​សម្រេច​លើជោគវាសនា​នៃ​លទ្ធផលបោះឆ្នោតប្រធានាធិបតី​អាមេរិក ​ដែល​នឹង​ត្រូវធ្វើ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​អង្គារ​នេះ។

បេក្ខជន​ទាំង​ពីរ​មាន​គម្រោង​ដូច​គ្នាទៅ​ឃោសនា ​នៅក្នុងរដ្ឋ​ Pennsylvania​ ជា​រដ្ឋ​មួយ​ដែល​លោក Biden មានប្រជាប្រិយភាពនាំ​មុខ​លោក​ Trump ​ក្នុងការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ជា​រដ្ឋ​ដែល​លោក​Trump បាន​ឈ្នះ​កាល​ពី​ឆ្នាំ ​២០១៦​ នោះ។

បេក្ខជន​ដែល​ឈ្នះការ​បោះឆ្នោត​ក្នុង​រដ្ឋ Pennsylvania នឹង​ទទួល​បានសំឡេង​អង្គបោះ​ឆ្នោត ២០ ​ក្នុង​ចំណោម​អង្គបោះ​ឆ្នោតសរុប ២៧០ ​សំឡេងបេក្ខជន​នីមួយៗ​ត្រូវតែ​ទទួល​ឲ្យ​បាន ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​រយៈ​ពេល ៤ ​ឆ្នាំ​ខាង​មុខ​នេះ។​

លោក​ ​Trump ​នឹងធ្វើ​ពិធី​ជួបជុំ​ជាមួយ​ក្រុមអ្នក​គាំទ្រ​របស់​លោក​ក្នុងអាកាសយានដ្ឋានអន្តរជាតិ​ Wilkes-Barre Scranton រី​ឯលោក ​Biden​ វិញ​នឹង​ជួប​ក្រុម​អ្នក​គាំទ្ររបស់លោក ក្នុង​ពិធី​មួយក្នុងទីក្រុង​ Pittsburgh នៃ​រដ្ឋ​ Pennsylvania។​

លោក ​Biden ក៏​នឹង​ទៅ​ជួប​ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ថ្ងៃ​ចន្ទក្នុង​រដ្ឋ Ohio ដែល​មាន​អង្គបោះ​ឆ្នោត​ ១៨ ​ហើយ​ជា​រដ្ឋ​ដែល​បេក្ខជន​ទាំង​ពីរពេល​នេះ​ មាន​ការគាំ​ទ្រ​ប្រហាក់​ប្រហែល​គ្នា។

លោក ​Trump ក៏​នឹងទៅ​រដ្ឋ North Carolina ដែល​ជា​រដ្ឋ​ដែល​មានការ​គាំទ្រប្រកៀកប្រកិត​គ្នា​ផង​ដែរ​ ហើយ​រដ្ឋ​ពីរ​ផ្សេង​ទៀត​គឺ​រដ្ឋ​ Michigan និង​រដ្ឋ​ Wisconsin ដែល​នៅ​ទី​នោះលោក​ Biden ​មាន​សំឡេង​នាំ​មុខ​លោក​ Trump ក្នុង​ការ​ស្ទង់​មតិ​នាពេល​ថ្មីៗ​នេះ តែ​ជា​រដ្ឋ​ដែល​លោក​ Trump​បា ន​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ ​២០១៦​ នោះ។

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ បន្តបង្ហាញ​ថា​ លោក ​Biden បន្តមាន​សំឡេង​គាំទ្រនាំ​មុខ​លោក ​Trump​ ប្រមាណ​ ៨%​ នៅ​មុន​ជិតថ្ងៃ​បោះ​ឆ្នោត​ នៅថ្ងៃ​អង្គារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG