ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty រាយការណ៍​ថា​ការ​ប្រហារជីវិត​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំមុន


រូប​ភាព​បង្ហាញ​ពី​ការ​ទទូល​ទោសប្រហារជីវិត​​របស់​ឧក្រិដ្ឋ​ជនដោយ​តុលាការ​ចិន​នៅ​ក្នុង​សារមន្ទីរ​តុលាការ​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១១ មេសា ២០១៧។
រូប​ភាព​បង្ហាញ​ពី​ការ​ទទូល​ទោសប្រហារជីវិត​​របស់​ឧក្រិដ្ឋ​ជនដោយ​តុលាការ​ចិន​នៅ​ក្នុង​សារមន្ទីរ​តុលាការ​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១១ មេសា ២០១៧។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សAmnesty International រាយការណ៍​ថា​ការ​ប្រហារ​ជីវិត​មនុស្ស​បាន​បន្ត​ធ្លាក់​ចុះ​កាល​ពីឆ្នាំមុន​ដល់​ទៅ​៤ភាគរយ​នៅ​ជុំវិញ​ពិភពលោក​ និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ការ​ផ្តន្ទាទោស​ប្រហារ​ជីវិត។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​ការប្រហារជីវិត​ និង​ការ​កាត់ទោស​ប្រហារជីវិត​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា ​មាន​ការ​ប្រហារ​ជីវិត​យ៉ាងហោចណាស់​ចំនួន៩៩៣ករណី​នៅក្នុង​ប្រទេស​ចំនួន២៣​កាល​ពី

ឆ្នាំ​មុន​ ដែល​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​៤ភាគរយ ពី​ចំនួន១០៣២ករណី​នៅក្នុង​ឆ្នាំ២០១៦ និង​បាន​ធ្លាក់ចុះ៣៩ភាគរយ​ពី​ចំនួន១៦៣៤ករណី​នៅក្នុង​ឆ្នាំ២០១៥។
ការប្រហារជីវិត​ជាច្រើន​នៅក្នុង​សកលលោក​ដែល​បាន​កត់ត្រាទុក​កាល​ពី​ឆ្នាំមុន​គឺ​មាន​នៅក្នុង​ប្រទេសចិន​ អារ៉ាប៊ីសាអូឌីត​ អ៊ីរ៉ាក់​ និង​ប៉ាគីស្ថាន។ នេះ​បើ​យោង​តាម​របាយការណ៍។

ប្រទេសចិន​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​កំពូល​ថា​ជា​ប្រទេស​មាន​ការ​ប្រហារជីវិត​មនុស្ស​ច្រើន​ជាងគេ​នៅក្នុង​ពិភពលោក។ នេះ​បើ​យោង​តាម​អង្គការ​នេះ។ បើទោះបី​ជា​ចំនួន​ប្រហារជីវិត​នៅក្នុង​ប្រទេសចិន​នៅ​តែ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់លាស់​យ៉ាងណា​ក៏ដោយ​ ក៏​អង្គការ Amnestyបាន​និយាយ​ថា«មាន​ការ​ប្រហារជីវិត​រាប់ពាន់​ករណី​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ធ្វើ​ឡើង»​ នៅក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំមុន។

៨៤ភាគរយនៃ​ការ​ប្រហារជីវិត​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ប្រទេស​ទាំង៤ គឺ​ប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត​ អ៊ីរ៉ាក់​ និង​ប៉ាគីស្ថាន។ ប្រទេស​អ៊ីរ៉ង់​បាន​ប្រហារ​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់៥០៧នាក់​ ប្រទេសអារ៉ាប៊ីសាអូឌីតប្រហារ​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់១៤៦នាក់​ ប្រទេសអ៊ីរ៉ាក់​ប្រហារ​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់ ១២៥នាក់ ហើយ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រហារ​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់៦០នាក់។ នេះ​បើ​យោង​តាមអង្គការ Amnesty៕

XS
SM
MD
LG