ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​រឿង​ឆែកឆេរ​តាម​ផ្ទះ


លោក​ប្រធានាធិបតី Nicolas Maduro ថ្លែង​ក្នងុ​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី Miraflores នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរ​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ធ្វើ​ការ​ឆែកឆេរ​ខុស​ច្បាប់​តាម​ផ្ទះ​របស់​អ្នក​ដែល​សង្ស័យ​ថា ​ប្រឆាំង​ខាង​នយោបាយ ​ហើយ​វា​អាច​ជាផ្នែក​មួយនៃ​យុទ្ធនាការ​បំភិត​បំភ័យ។​ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Amnesty International ​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ។ ​

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​ចងក្រង​រឿង​រ៉ាវ​នៃ​ការ​ឆែកឆេរ​យ៉ាងតិច​៤៧​ករណី​ និង​ការវាយ​ប្រហារ​នៅតំបន់​អ្នក​ស្រុក​រស់​នៅ​ទូទាំង​ប្រទេស​ អំឡុងខែមេសា​ និង​ខែកក្កដា។ ​នេះ​បើ​តាម​របាយការណ៍របស់​ក្រុម​សិទ្ធិ​មនុស្ស។​ ការ​ឆែកឆេរ​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​មាន​ការតវ៉ា​រយៈ​ពេល​៤ខែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គមនិយម​របស់​លោក Nicolas Maduro ដែល​ច្រើន​តែ​កើត​មាន​អំពើ​ហិង្សា ដែល​ក្នុង​នោះ​មាន​មនុស្ស​ជាង​១២០​នាក់​បាន​ស្លាប់​ និង​ប្រហែល​២​ពាន់នាក់​ទៀត​បាន​រងរបួស​ ហើយ​មនុស្ស​យ៉ាងតិច៥​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន។​

អ្នកស្រី ​Erika Guevara-Roasa ​នាយក​របស់​អង្គការ​នេះ​នៅ​អាមេរិក​សរសេរ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា ​អាជ្ញាធរ​បាន​ពង្រីក​ការ​បង្ក្រាប​ពីតាម​ផ្លូវ​រហូត​ដល់​បន្ទប់​ទទួលភ្ញៀវ​ក្នុង​ផ្ទះ​របស់​ប្រជាជន។​

របាយ​ការណ៍​នេះ​ចោទ​ថា ​កងកម្លាំង​សន្តិសុខ​របស់បាន​រដ្ឋ​ប្រើ​កម្លាំង​មិន​ត្រឹម​ត្រូវ​ នៅពេល​ធ្វើការ​ឆែកឆេរ​ ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​តាម​អំពើ​ចិត្ត​នេះ។​

របាយ​ការណ៍​របស់​អង្គការ​ Amnesty​ នេះ​មាន​ឈ្មោះ​ថា ​រាត្រី​តក់ស្លុត៕

XS
SM
MD
LG