ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty International អំពាវនាវ​ដល់​ប្រទេស​ថៃ កុំ​ឲ្យ​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ទៅ​កម្ពុជា​វិញ


ស្លាកសញ្ញាអង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International។
ស្លាកសញ្ញាអង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International។

អង្គការ​ Amnesty International ​បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា បុគ្គល​ទាំង​ពីរ​នាក់​គឺ​ឈ្មោះ សំ សុខា ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ A Ga ជា​ជនជាតិ​វៀតណាម កំពុង​រង​ហានិភ័យ​នៃ​ការ​ចាប់​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​វិញ ដែល​ការណ៍​នេះ គឺ​ជា​ការ​រំលោភ​កាតព្វកិច្ច​របស់​ប្រទេស​ថៃ បើ​យោង​តាម​ច្បាប់​អន្តរជាតិ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ​បាន​អំពាវនាវ​ដល់​ប្រទេស​ថៃ កុំ​ឲ្យ​ចាប់​បញ្ជូន​ជន​ភៀសខ្លួនខ្មែរ​ម្នាក់​និង​វៀតណាម​ម្នាក់ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​និង​វៀតណាម​វិញ ដោយ​បារម្ភ​ថា អ្នក​ទាំង​ពីរ​ អាច​នឹងប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ ប្រសិន​បើ​ពួកគេ ​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ដោយ​បង្ខំ ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អន្តរជាតិ​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International អំពីការអំពាវនាវ​ដល់​ប្រទេស​ថៃ កុំ​ឲ្យ​ចាប់​បញ្ជូន​ជន​ភៀសខ្លួនខ្មែរ​ម្នាក់​និង​វៀតណាម​ម្នាក់ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​និង​វៀតណាម​វិញកាល​ពី​ថ្ងៃ​អង្គារ។ (រូបថត៖ អង្គការ Amnesty International)​
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International អំពីការអំពាវនាវ​ដល់​ប្រទេស​ថៃ កុំ​ឲ្យ​ចាប់​បញ្ជូន​ជន​ភៀសខ្លួនខ្មែរ​ម្នាក់​និង​វៀតណាម​ម្នាក់ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​និង​វៀតណាម​វិញកាល​ពី​ថ្ងៃ​អង្គារ។ (រូបថត៖ អង្គការ Amnesty International)​

អង្គការ​ Amnesty International ​បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា បុគ្គល​ទាំង​ពីរ​នាក់​គឺ​ឈ្មោះ សំ សុខា ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ A Ga ជា​ជនជាតិ​វៀតណាម កំពុង​រង​ហានិភ័យ​នៃ​ការ​ចាប់​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​វិញ ដែល​ការណ៍​នេះ គឺ​ជា​ការ​រំលោភ​កាតព្វកិច្ច​របស់​ប្រទេស​ថៃ បើ​យោង​តាម​ច្បាប់​អន្តរជាតិ។

គោលការណ៍​មួយ​នៃ​ច្បាប់​អន្តរជាតិ​ទាក់ទង​នឹង​ជនភៀសខ្លួន ហាម​ប្រាម ​មិន​ឲ្យ​ប្រទេស​ណាមួយ​ដែល​ទទួល​យក​ជន​សុំសិទ្ធិជ្រកកោន ចាប់​បញ្ជូន​ជន​នោះ​ ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ​ទេ ប្រសិន​បើ​ជន​នោះ ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​ក្នុង​ប្រទេស​របស់​ពួកគេ ដោយសារ​តែ​ឋានៈ ពណ៌​សម្បុរ ជាតិសាសន៍ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​របស់​ជន​នោះ។

​សំ សុខា គឺ​ជា​សកម្មជន​សិទ្ធិ​ការងារ​និង​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន ដោយ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។

អតីត​កម្មការិនី​រោងចក្រ​កាត់​ដែរ​ វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៧ ក្រោយ​ពី​នាង​ បាន​រង​ការ​គំរាមកំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​នាង​ បាន​យក​ស្បែកជើង​ គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គេ​ដាក់​បង្ហាញ​នៅ​តាម​ដង​ផ្លូវ​ ចំនួន​ពីរ​ដង ដោយ​ស្លាក​គណបក្ស​នោះ​ មាន​រូប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា។

សំ សុខា ត្រូវ​បាន​តុលាការក្នុង​ប្រទេស​កម្ពុជា កោះហៅ​និង​ក្រោយ​មក​បង្គាប់​ឲ្យ​ចាប់ខ្លួន ក្រោយ​ពី នាង​បាន​បង្ហោះ​ក្លិប​វីដេអូ​នៃ​សកម្មភាព​គប់​ស្លាក​គណបក្ស​កាន់​អំណាច ​នឹង​ស្បែក​ជើង​របស់​នាង​នោះ នៅ​លើ​បណ្ដាញ​សង្គម​ Facebook។

ចំណែក​ លោក A Ga ដែល​ជា​គ្រូ​គង្វាល​សាសនា​គ្រិស្ត បាន​រង​ការ​គំរាមកំហែង ការ​សួរចម្លើយ​និងការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដែល​បាន​បង្ខំ​រូប​លោក ឲ្យ​បោះបង់​ជំនឿ​សាសនា​របស់​លោក​ចោល។ នេះ​បើ​យោង​តាម​អង្គការ Amnesty International ដដែល៕

XS
SM
MD
LG