ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter មាន​អាយុ ៩៦ ឆ្នាំ​ហើយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Jimmy Carter ក្លាយជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី១ ដែល​ឈាន​ចូល​អាយុ ៩៦ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា។ ប៉ុន្តែ​ក្នុង​អំឡុង​ឆ្នាំ​មុន លោក Carter មាន​បញ្ហា​សុខភាព​មួយ​ចំនួន។ ខណៈ​ដែល​លោក​ឈាន​ចូល​ដល់​អាយុ ៩៦ ឆ្នាំ លោកKane Farabaugh នៃ​វីអូអេ រាយការណ៍​ថា មាន​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ចំនួន​និង​សៀវភៅ​ថ្មី​មួយ​ក្បាល ដែល​នាំ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ ដែល​ធ្លាប់​ជា​កសិករ​សណ្តែកដី​មួយ​រូបនៅ​រដ្ឋ Georgia នៅ​ពេល​ដែល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​លោក​បាត់​មុខ​បាត់​មាត់​ពី​ក្រសែ​ភ្នែក​សាធារណជន។ លោក ប៉ូច រាសី សូមជូន​សេចក្តី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG