ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំងរំឭកខួបការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ ​ខែ​កញ្ញា ឆ្នាំ​២០០១


រូបឯកសារ៖ ស្រ្តីម្នាក់ប៉ះផ្ទាំងថ្មក្រានីតនៅកន្លែងរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារការវាយប្រហារភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​កាល​ពី​១៨​ឆ្នាំ​មុន​ថា «វា​ជា​ថ្ងៃ​ដ៏​រន្ធត់​ តក់​ស្លត់ ទុកព្រួយ​មួយ»។

កាលពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ ប្រជា​ពលរដ្ឋ​អាមេរិកាំងរំឭក​ខួប​នៃការវាយ​ប្រហារ​ភេរវ​កម្ម​ថ្ងៃ​ទី១១ ​ខែ​កញ្ញា ​ឆ្នាំ​២០០១ ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក រដ្ឋ Virginia និង​រដ្ឋ Pennsylvania។

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ​ត្រាំ​ និង​លោក​ជំទាវ Melania Trump បាន​ដើរ​នៅ​ខាង​ក្រៅ​សេតវិមាន​ ដើម្បីគោរព​វិញ្ញាណខណ្ឌ​មួយ​សន្ទុះ​នៅម៉ោង៨:៤៦​នាទី​ព្រឹក ​ជាម៉ោង​ នៅពេល​ដែលពួក​ចោរប្លន់​យន្តហោះ​បាន​បើក​យន្តហោះ​ពា​ណិជ្ជកម្ម២ដំបូង​បុកអាគារ​ពាណិជ្ជកម្ម​ពិភព​លោក​ហៅ​ថា World Trade Center ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

ក្រោយមក ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​នៅឯ​ពិធី​នៅ​ក្រសួងការពារ​ប្រ​ទេសអាមេរិកទៅ​កាន់សមា​ជិក​ក្រុមគ្រួសារ​របស់​មនុស្ស​១៨៤​នាក់​ ដែល​ត្រូវ​បានសម្លាប់​នៅ​ពេល​ដែល​ពួក​ភេរវជន​អាល់​កៃដា​បាន​បើក​យន្តហោះ​ដែល​ប្លន់​បាន​បុក​ចូល​អាគារដែល​ជា​ទីបញ្ជាការ​យោធា​របស់​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​កាល​ពី​១៨​ឆ្នាំ​មុន​ថា «វា​ជា​ថ្ងៃ​ដ៏​រន្ធត់​ តក់​ស្លត់ ទុកព្រួយ​មួយ»។

ក៏ប៉ុន្តែ​លោក​ប្រធានា​ធិបតីត្រាំ​បាន​ធ្វើ​ការ​បញ្ជាក់​ប្រាប់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ថា «យើង​នៅ​ទី​នេះ​នៅថ្ងៃ​នេះ​ដើម្បី​បន្តការ​តាំង​ចិត្ត​របស់​យើង​ថា យើង​មិន​ដែល​បំភ្លេច​ថ្ងៃ​នេះ​ទេ។ ការវាយ​ប្រហារ​ភេរវកម្មមាន​គោលបំណង​ប្រឆាំង​របៀប​រស់​នៅ​របស់​យើង ​ហើយ​ពួកគេ ​បាន​ស្វះស្វែង​កំទិច​ស្មារតី​របស់​យើង។ ក៏ប៉ុន្តែ ​គោលបំណង​របស់​ពួកគេ នឹង​មិន​បាន​សម្រេច​ទេ។ ថ្ងៃ​នេះ​ធ្វើ​ឲ្យ​យើង​រឹតតែ​ខ្លាំង​ឡើង តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ និងការ​ពារ​ប្រទេស​យើង​កាន់​តែ​ខ្លាំង​ឡើង»។

នៅទីក្រុង​ញូវយ៉ក ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នៅឯ Ground Zero មនុស្សបាន​អាន​ឈ្មោះជន​រង​គ្រោះទាំងអស់ ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ដែលឥឡូវនេះត្រូវបានពលរដ្ឋ​អាមេ​រិកាំង​ចងចាំ​ទូទាំង​ប្រទេស៕

XS
SM
MD
LG