ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង ៣ នាក់ ត្រូវ​បាន​សម្លាប់ នៅ​ពេល​ពួក​ជ្រុល​និយម​វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​ក្នុង​ប្រទេស​កេនយ៉ា


អ្នក​ដំណើរ​ប្រមូលផ្តុំ​គ្នា បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ដោយ​ក្រុម​ជ្រុល​និយម​ឥស្លាម al Shabaab វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ក្រុង Lamu ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
អ្នក​ដំណើរ​ប្រមូលផ្តុំ​គ្នា បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ដោយ​ក្រុម​ជ្រុល​និយម​ឥស្លាម al Shabaab វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ក្រុង Lamu ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

បុគ្គលិក​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ៣ នាក់ ត្រូវ​បាន​សម្លាប់ នៅ​ពេល​ដែល​ក្រុម​ជ្រុល​និយម Al-Shabab វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​សំខាន់​មួយ​កន្លែង ដែល​ប្រើ​ដោយ​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កេនយ៉ា មុន​ពេល​ថ្ងៃ​រះ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

យោធា​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​លើ​វាយ​យន្តហោះ Manda Bay នេះ គឺ​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​បង្អស់​របស់​ក្រុម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក al-Qaida ប្រឆាំង​នឹង​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កេនយ៉ា។ ក្រុម​នេះ​ក៏​បាន​បំផ្លាញ​យន្តហោះ និង​រថយន្ត​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ផង​ដែរ មុន​ពេល​ចាកចេញ​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​យោធា​កេនយ៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា អ្នក​វាយ​ប្រហារ ៥ នាក់ ត្រូវ​បាន​សម្លាប់។

ក្រុម​សកម្ម​ប្រយុទ្ធ Al-Shabab របស់​ប្រទេស​សូម៉ាលី​បាន​អះអាង​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG