ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​អ៊ីរ៉ង់​ជួបជុំ​ក្រុម​គ្រួសារ​វិញ


អតីត​អ្នក​ទោស​នៅប្រទេស​អ៊ីរ៉ង់ លោក Jason Rezaian (ឆ្វេង) នៅ​ជាមួយ​ក្រុមគ្រួសារ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ប្រទេស​អ៊ីរ៉ង់។
អតីត​អ្នក​ទោស​នៅប្រទេស​អ៊ីរ៉ង់ លោក Jason Rezaian (ឆ្វេង) នៅ​ជាមួយ​ក្រុមគ្រួសារ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ប្រទេស​អ៊ីរ៉ង់។

ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​ជាផ្នែក​មួយ​នៃ​ការ​ដោះដូរ​អ្នក​ទោស​នោះ ពលរដ្ឋ​អាមេរិកាំង​មួយ​ក្រុម​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​របស់​ពួក​គេ​វិញ​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​សមាជិក​គ្រួសារ​និង​អ្នក​គាំទ្រ​ទាំង​នោះ​បាន​ចំណាយ​ពេល​រាប់ខែ​និង​រាប់​ឆ្នាំ ដើម្បី​តាម​ដាន​ករណី​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំង​នោះ ពី​ចម្ងាយ​និង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​ដោះលែង​ពួកគេ​នោះ។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែតWashington Post លោក Jason Rezaian បាន​ជួប​ជាមួយ​នឹង​និពន្ធ​នាយក​ជាន់ខ្ពស់​នៃ​កាសែត​នោះ នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​នៅ​ទី​នោះ លោក​ Rezaian​ កំពុង​សម្រាក​ព្យាបាល​ខ្លួន​ មុនពេល​វិល​ត្រឡប់​ចូល​សហរដ្ឋ​អាមេរិក​វិញ។

លោក Rezaian មាន​ប្រសាសន៍​ថា លោក​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ម្នា​តិចតួច​ណាស់​ក្នុង​អំឡុង​ពេល​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១៨​ខែ ដោយ​រួម​ទាំង​ការ​បង្ខាំង​ឲ្យ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង​រយៈពេល​៤៩​ថ្ងៃ​ផង​ដែរ។

លោក Rezaian ត្រូវ​បាន​កាត់ទោស​ពី​បទ​ចារកម្ម ដែល​ទាំង​កាសែត​ Washington Post ទាំង​រដ្ឋាភិបាល​អាមេរិក សុទ្ធ​តែ​ចាត់​ទុក​ថា​ជា​ការចោទ​ប្រកាន់​ដែល​មិន​សម​ហេតុផល៕

XS
SM
MD
LG