ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​របស់​ស.រ.អា.​ប្រឆាំង​នឹង​កម្មវិធី​កាំ​ជ្រួច​រយៈចម្ងាយ​វែងថា​មិន​ស្រប​តាម​ច្បាប់


លោក​ Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរង់​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា ឆ្នាំ​២០១៦។​
លោក​ Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរង់​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា ឆ្នាំ​២០១៦។​

ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​របស់​ស.រ.អា.​ប្រឆាំង​នឹង​កម្មវិធីកាំ​ជ្រួច​រយៈចម្ងាយ​វែង​របស់​អ៊ីរ៉ង់​ថា​មិន​ស្រប​តាម​ច្បាប់។

លោក Hossein Jaber Ansari អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ អ៊ីរ៉ង់​នឹង​ឆ្លើយ​តប​ដោយ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​កម្មវិធីកាំ​ជ្រួច​រយៈចម្ងាយ​វែងត្រឹមត្រូវ​តាម​ច្បាប់​របស់​ខ្លួន​ផង​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាពការ​ពារ​ប្រទេស​របស់ផងខ្លួន។​

ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​ស.រ.អា.និង​ក្រុម​ប្រទេស​មហា​អំណាច​បស្ចិម​ប្រទេស​ អំពី​ការ​បាញ់​សាកល្បង​កាំ​ជ្រួច​រយៈចម្ងាយ​វែងពីរ​កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ​ ដែល​ក្រុម​ប្រទេស​ទាំងនេះ​បាន​និយាយ​ថា​ជា​ការរំលោភ​លើ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប.។​ ប្រទេស​អ៊ីរ៉ង់​បាន​ការពារ​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ទាំង​នេះ​ថា ​ជា​កិច្ចការ​មួយ​នៃ​សន្តិសុខ​ជាតិ។​

ស.រ.អ.បាន​ចាត់វិធានការ​ថ្មីៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ីរ៉ង់​៥​នាក់​និង​បណ្តាញ​មួយ​នៃ​ក្រុម​ហ៊ុន​នានា​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​សកម្មភាព​កាំជ្រួច​មីស៊ីល​ដែល​ត្រូវ​បាន​ហាម​ប្រាម។​

លោកប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​លោក​នឹងពង្រឹង​ការដាក់​ទណ្ឌកម្ម​ «យ៉ាង​ខ្លាំង​ក្លា» ប្រឆាំង​នឹង​កម្មវិធីកាំ​ជ្រួច​រយៈចម្ងាយ​វែង​របស់​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG