ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លិខិត​មួយ​ច្បាប់​ដែល​ក្មេង​ប្រុស​អាមេរិកាំង​បាន​ផ្ញើ​ឲ្យ​លោក​អូបាម៉ា​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ច្រើន


ក្មេង​ប្រុស Alex អាន​សំបុត្រ​ដែល​សរសេរ​ជូន​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។

លិខិត​របស់​ Alex​ មក​ពី​ទីក្រុង​ Scarsdale រដ្ឋ​ New York​ ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម់ា ហើយ​ផ្តល់​ការ​ស្នាក់​នៅ​ដល់​ក្មេង​ប្រុស​ Daqneesh ដែល​ធ្វើ​ឲ្យ​ពិភពលោក​រំជួល​ចិត្ត​នៅ​ពេល​ដែល​រូប​ថត​របស់​ក្មេង​ប្រុស​ដែល​ប្រឡាក់​ឈាម​ជោគ​ជាំ​ និង​ពោរពេញ​ទៅ​ដោយ​ធូលី​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន។​

Alex បាន​សរសេរ​ថា៖ «ពួក​យើង​នឹង​រង់​ចាំ​អ្នក​ទាំង​អស់​គ្នា​ដោយ​មាន​ទង់ជាតិ​ ផ្កា​ និង​ប៉េង​ប៉ោង។​ ពួក​យើង​នឹង​ផ្តល់​គ្រួសារ​មួយ​ដល់​គាត់​ហើយ​ និង​ចាត់​ទុក​គាត់​ជា​ប្អូន​ប្រុស​របស់​យើង»។​ Alex ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ រូប​គេ​នឹង​បង្រៀន​អង់គ្លេស​និង​គណិត​វិទ្យា​ដល់​ Daqneesh។​ ហើយ​ Alex ក៏​នឹង​ចែក​កង់​របស់​ខ្លួន​ឲ្យ​ Daqneesh ជិះ​ផង​ដែរ។​

សំបុត្រ​របស់​ Alex​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​លោក​អូបាម៉ា​អាន​សំបុត្រ​នេះ​ឡើង​នៅ​ឯ​អង្គការ​សហប្រជាជាតិ។​

សេតវិមាន​បាន​បង្ហោះ​វីដេអូ​ដែល​ Alex អាន​សំបុត្រ​នេះ​ ហើយ​សេតវិមាន​ក៏​បាន​បង្ហោះ​សំបុត្រ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ផង​ដែរ​ ដែល​មាន​ការទស្សនា​ជាង​៧លាន​ដង។​

ស្ត្រី​ម្នាក់​មក​ពី​រដ្ឋ​ Texas បាន​សរសេរ​បញ្ចេញ​មតិ​យោបល់​ថា៖ «កុមារ​អាយុ​៦ឆ្នាំ​មាន​មនុស្សធម៌​ ក្តី​ស្រឡាញ់​ និង​ការ​យោគ​យល់​ជាង​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន។​ ពិត​ជា​កិត្តិយស​មួយ​សម្រាប់​ឪពុក​ម្តាយ​ពិត​មែន»។​ នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ លោក​អូបាម៉ា​ជំរុញ​ឲ្យ​ប្រទេស​អ្នក​មាន​ជួយ​ដល់​ជន​ភៀសខ្លួន​ស៊ីរី​ឲ្យ​បាន​ច្រើន​ជាង​នេះ។​ ឆ្នាំ​នេះ​អាមេរិក​ទទួល​យក​ជន​ភៀសខ្លួន​ស៊ីរី​មួយ​ម៉ឺន​នាក់​ ហើយ​មាន​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​១១០.០០០នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧៕​

XS
SM
MD
LG