ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ


កុមារាកុមារី​មើល​កាំជ្រួច​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ ក្នុង​ក្រុង Somerville រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។
កុមារាកុមារី​មើល​កាំជ្រួច​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ ក្នុង​ក្រុង Somerville រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​ភរិយា​គឺ​លោក​ស្រី Jill Biden ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​អាំង​សាច់​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​សម្រាប់​ក្រុម​គ្រួសារ​យោធា​អាមេរិកាំង​នៅ​សួន​ភាគ​ខាង​ត្បូង​ក្នុង​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​ពេល​ថ្ងៃ​ត្រង់​នេះ។ ​បន្ទាប់​មក​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ​ពួកគេ​នឹង​មើល​ការ​បាញ់​កាំជ្រួច​ទិវា​បុណ្យ​ឯករាជ្យ​នៅ​ទីលាន​ជាតិ​ National Mall។ ​

ទិវា​បុណ្យ​ឯករាជ្យ​អាច​ជា​ថ្ងៃ​ស្នេហា​ជាតិ​ដ៏​ខ្លាំង​បំផុត​នៅ​លើ​ប្រតិទិន​របស់​សហ​រដ្ឋ​អាមេ រិក។​ ទិវា​បុណ្យ​ឯករាជ្យ​ប្រារព្ធ​ការ​សម្រេច​ចិត្ត​ដោយ​រដ្ឋ​អាណានិគមន៍​ចំនួន​១៣​ដំបូង​ដែល​ប្រកាស​ប្រឆាំង​ការ​ត្រួតត្រា​របស់​ចក្រភព​អង់គ្លេស​ហើយ​បាន​បង្កើត​សហ​រដ្ឋ​អាមេរិក។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការ​សម្រេច​នេះ​មិន​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៤​ខែ​កក្កដា​ទេ។​

ពួក​អ្នក​តំណាង​របស់​រដ្ឋ​អាណានិគមន៍​ទាំង​នោះ​តាម​ពិត​បាន​បោះឆ្នោត​ដើម្បី​ឯករាជ្យ​ភាព​នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា ​ឆ្នាំ​១៧៧៦។ ​២​ថ្ងៃ​ក្រោយ​មក ​ពួក​គេ​បាន​អនុម័ត​ការ​ប្រកាស​ឯករាជ្យ​ភាព​ដែល​ជា​ឯកសារពន្យល់​ពី​ការ​បោះឆ្នោត​នោះ។ ​មនុស្ស​ជា​ច្រើន​ជឿ​ថា ​ប្រទេស​អាមេរិក​គួរ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​នៅ​ថ្ងៃ​ទី២ ​ខែ​កក្កដា​ដែល​ជា​ខួប​នៃ​ការ​បោះឆ្នោត។​ ទោះជា​យ៉ាង​ណា​ ឯកសារ​នៃ​ការ​ប្រកាស​ឯករាជ្យ​ភាព​នេះ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ថា​ ថ្ងៃ​ទី៤​ ខែ​កក្កដា​នេះ​បាន​ក្លាយ​ជា​ថ្ងៃ​ដើម្បី​ចងចាំ។ ​

ការ​ប្រារព្ធ​ទិវា​៤​កក្កដា​សម័យ​ទំនើប​រួម​មាន​ការ​ដើរក្បួន ​ការ​ដើរ​ពិនិក​កំសាន្ត ​សុន្ទរកថា​នយោបាយ​និង​ការ​បាញ់​កាំជ្រួច​ផង។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ធ្វើ​ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​ក្លាយ​ជា​ទាសករ​បាន​ត្រូវ​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​រដ្ឋ​អាណានិគមន៍ ​ទាំង​នោះខណៈ​បិតា​បង្កើត​ប្រទេស​អាមេរិក​បាន​ធ្វើការ​ដើម្បី​ទាមទារ​ឯករាជ្យ​របស់​ពួកគេ​ពី​ចក្រភព​អង់គ្លេស។​

អ្វី​ដែល​ពួក​អាណានិគមន៍​ចង់​បាន​សម្រាប់​ខ្លួន​ឯង​នោះ​ ពួក​គេ​ទំនង​មិន​ជឿ​ថា​ ទាសករ​របស់​ពួកគេ​មាន​ក៏​ត្រូវ​ទទួល​បាន​ដែរ​នោះ​ទេ ​ថ្វីបើ​សេចក្តី​ប្រកាស​នោះ​រួមមាន​ការ​អនុម័ត​ថា៖​

«យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ពិត​ប្រាកដ​ថា មនុស្ស​ទាំង​អស់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សិទ្ធិ​ស្មើ​គ្នា​ដែល​ពួកគេ​បាន​ទទួល​សិទ្ធិ​ទាំង​នោះ​ពី​ព្រះ​ជាម្ចាស់​គឺ​សិទ្ធិ​ដែល​មិនអាច​ដកហូត​បាន​គឺ​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​សេរីភាព​និង​ការស្វែ​ង​រក​សុភមង្គល។​

ចាប់តាំង​ពី​ពេល​នោះ​មក ​ប្រទេស​អាមេរិក​បាន​តស៊ូ​ដើម្បី​បញ្ហា​នោះ៕

XS
SM
MD
LG