លោកប្រធានាធិបតី ត្រាំ ចាប់ផ្ដើមយុទ្ធនាការ «សណ្ដាប់ធ្នាប់សង្គម» កាលពីថ្ងៃ ៤ កក្កដា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលចុងសប្ដាហ៍ដើម្បីប្រារព្ធទិវាឯករាជ្យជាតិថ្ងៃ ៤ កក្កដា នៅរដ្ឋ South Dakota និងនៅរដ្ឋធានីវ៉ាស៊ីនតោន។ នៅក្នុងពិធីប្រារព្ធទិវាឯករាជ្យជាតិទាំងពីរនោះ លោក ត្រាំ បានបញ្ចេញសារធ្ងន់ៗលើសណ្ដាប់ធ្នាប់សង្គម ដែលនោះគឺជាអ្វីដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកផ្ដោតទៅលើ នៅមុនការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន បានធ្វើដំណើរជាមួយលោក ត្រាំ ទៅកាន់រដ្ឋ South Dakota ហើយបានរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ស្វាអ៊ូរ៉ង់អ៊ូតង់ឥណ្ឌូណេស៊ីត្រូវបានដោះលែងទៅក្នុងព្រៃ
-
25 កុម្ភៈ 2021
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បារនឹងរដ្ឋប្រហារដោយយោធា
-
18 កុម្ភៈ 2021
យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ