ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាពគណបក្ស​ដែល​ដឹកនាំ​ដោយលោក Al-Sadr បាន​ទទួល​លទ្ធផល​នាំ​មុខ​ការ​បោះឆ្នោតនៅ​អ៊ីរ៉ាក់


អ្នក​គាំទ្រ​លោក Muqtada al-Sadr អមអរ​នូវ​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ទីលាន Tahrir Square ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
អ្នក​គាំទ្រ​លោក Muqtada al-Sadr អមអរ​នូវ​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ទីលាន Tahrir Square ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

សម្ព័ន្ធភាព​គណបក្ស​ដែល​ដឹកនាំ​ដោយ​បុព្វជិត​និកាយ​ស៊ីអ៊ីត​លោក Muqtada al-Sadr បាន​បង្ហាញ​ថា​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ការ​បោះឆ្នោត​សភា​តំណាងរាស្ត្រ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ជិត​ការ​បញ្ចប់​រាប់​សន្លឹក​ឆ្នោត សម្ព័ន្ធ​ភាពគណបក្ស​ដែល​មាន​ឈ្មោះ​ថា​ដំណើរ​ឆ្ពោះ​ទៅ​កំណែទម្រង់របស់​លោក al-Sadr បាន​ទទួល​លទ្ធផល​នាំមុខ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងជីវពល​អ៊ីរ៉ាក់ Hadi al-Amiri នៅក្នុង​តំបន់​ចំនួន៦។

នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Haider al-Abadi ដែល​មាន​ការគាំទ្រ​ពីសហរដ្ឋអាមេរិកនោះ​ទទួល​បាន​លទ្ធផល​តិចជាង​គូប្រកួតប្រជែង​ទាំងពីរ​ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​គោរព​តាម​លទ្ធផល​ចុងក្រោយ។

អ្នកគាំទ្រ​លោក al-Sadr រាប់រយនាក់​បាន​អមអរ​ទៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាកដាដ ខណៈ​ដែល​លទ្ធផល​បោះឆ្នោត​នៅតាម​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ប្រកាស។ មនុស្ស​មួយ​ចំនួន​និយាយ​ថា​នេះ​គឺ​ជា​ការ​ចាប់ផ្តើម​បើក​ទំព័រ​ថ្មី​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ហៅ​ការណ៍​នេះ​ថា​ជា​ការ​បញ្ចប់​អំពើ​ពុករលួយ។

លោក Al-Sadr មិន​បាន​ឈរ​ឈ្មោះ​សម្រាប់​អាសនៈ​នៅ​ក្នុង​សភា​ទេ ​ហើយ​ក៏​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែរ។ ប៉ុន្តែ​ក្នុង​នាម​ជា​មេដឹកនាំ​សម្ព័ន្ធភាព​នយោបាយ​ លោក​នឹង​បំពេញ​តួនាទី​សំខាន់​ក្នុង​ការ​ចរចាកិច្ចព្រមព្រៀង​នានា និង​ការ​ចរចា​នយោបាយ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ លោក Al-Sadr ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុព្វជិត​និកាយ​ស៊ីអ៊ីត​ដែល​មាន​ជំនាញ​ខាង​ចរចា​ម្នាក់​ ដែល​បាន​ដឹកនាំ​កងជីវពល​ប្រយុទ្ធ​នឹង​រដ្ឋឥស្លាម​ និង​កងកម្លាំង​សហរដ្ឋ​អាមេរិក​ដែល​បាន​ឈ្លានពាន​ក្នុង​ប្រទេសអ៊ីរ៉ាក់​កាល​ពី​ឆ្នាំ២០០៣។ លោក​បាន​ផ្លាស់ប្តូរ​ខ្លួន​ទៅ​ជា​អ្នក​ប្រឆាំង​អំពើ​ពុករលួយ​ និង​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​អាច​កសាង​ប្រទេស​អ៊ីរ៉ាក់​ឡើងវិញ​បន្ទាប់​ពី​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម៕

XS
SM
MD
LG