ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​​សម្លាប់​ចំណាប់ខ្មាំង​ដោយ​ចៃដន្យនៅ​ក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្ស​​បើក​នៅ​តាម​ព្រំដែន​អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន


លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​ថា «​​ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី ​និង​​ជាអគ្គ​មេបញ្ជាការ ​ខ្ញុំ​សូម​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​កិច្ច​ប្រតិ​បត្តិ​ការ​ប្រឆាំង​ភេរវកម្ម​នេះរួមទាំង​ការ​ប្តូរ​អាយុ​ជីវិត​ដូច​ជា Warren និង Giovanna​។ខ្ញុំ​សោក​ស្តាយ​បំផុត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នេះ‍»។
លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​ថា «​​ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី ​និង​​ជាអគ្គ​មេបញ្ជាការ ​ខ្ញុំ​សូម​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​កិច្ច​ប្រតិ​បត្តិ​ការ​ប្រឆាំង​ភេរវកម្ម​នេះរួមទាំង​ការ​ប្តូរ​អាយុ​ជីវិត​ដូច​ជា Warren និង Giovanna​។ខ្ញុំ​សោក​ស្តាយ​បំផុត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នេះ‍»។

សេតវិមាន​ ឮបាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​របស់​ស.រ.អា​នៅ​ក្នុង​ខែ​មករា បាន​សម្លាប់ចំណាប់​ខ្មាំង​២​នាក់​ដោយ​ចៃដន្យ ​ដែល​មាន​ម្នាក់​ជា​បុគ្គលិក​ផ្តល់​ជំនួយ​ជាតិ​អាមេរិកាំង ​ហើយ​នឹង​ម្នាក់​ទៀត​ជាបុរស​ជាតិ​អ៊ី​តាលី ​ដែលត្រូវ​បាន​ក្រុម al-Qaidaចាប់​ខ្លួន​នៅ​ព្រំ​ដែន​ប្រទេសអាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន។មន្រ្តី​ស.រ.អា​ផ្សេង​ទៀត ​បាន​និយាយ​ថា ​ចំណាប់​ខ្មាំង​នោះ ​បាន​ត្រូវ​សម្លាប់​ក្នុង​អំឡុងពេល​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក(Drone)។

លោក​ប្រធានា​ធិបតី ​បារ៉ាក់ អូបាម៉ា ​បាន​សុំ​អភ័យ​ទោស​ជា​ លក្ខណៈឯក​ជន​អំពីឧបទ្ទវហេតុ​នេះ។​ សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ ​បាន​និយាយ​ថា ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​អំពីការស្លាប់​ចំណាប់​ខ្មាំង​ស្លូតត្រង់​ទាំង​២​នាក់​នេះ ​ដែល​ម្នាក់​មាន​ឈ្មោះ​ថា Warren Weinsteinជាជន​ជាតិ​អាមេរិកាំង និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Giovanni Lo Portoជាជន​ជាតិ​អ៊ី​តាលី។​អ្នកទាំង​២ ​បាន​ធ្វើការ​ឲ្យ​គម្រោង​ជំនួយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​ថា «ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី ​និងជាអគ្គ​មេបញ្ជាការ ​ខ្ញុំ​សូម​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​កិច្ច​ប្រតិ​បត្តិ​ការ​ប្រឆាំង​ភេរវកម្ម​នេះរួមទាំង​ការ​ប្តូរ​អាយុ​ជីវិត​ដូច​ជា Warren និង Giovanna។ខ្ញុំ​សោក​ស្តាយ​បំផុត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នេះ‍»។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​«​ផ្អែកលើការ​ស៊ើប​ការណ៍​សម្ងាត់ដែល​យើង ​បាន​ទទួលនៅពេល​នោះ ​រួមមាន​ការ​ស៊ើប​ការណ៍​អស់​រយៈ​ពេល​រាប់​រយ​ម៉ោង ​យើង ​ជឿ​ជាក់​ថា ​នេះ​ ជាបរិវេណរបស់​ក្រុម al-Qaida ​គ្មាន​វត្តមាន​ជន​ស៊ី​វិល​នៅ​ទី​នោះ​ទេ ​ហើយថា ​ការ​ចាប់​ពួកភេរវជន​ទាំង​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ‍»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG