ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុនផលិតយន្តហោះ Airbus ថា ការងើបឡើងវិញនូវការធ្វើដំណើរនឹងត្រូវការពេលវេលា


រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុន Airbus ពេលធ្វើការហោះសាកល្បងនៅក្នុងរូបថតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុន Airbus ពេលធ្វើការហោះសាកល្បងនៅក្នុងរូបថតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។

ក្រុមហ៊ុនផលិតយន្តហោះស៊ីវិលអឺរ៉ុប Airbus ប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ឧស្សាហកម្មនេះកំពុងមានវិបត្តិយ៉ាងខ្លាំង ពីព្រោះតែការរាលដាលជាសាកលនូវមេរោគកូរ៉ូណា ហើយថា គេត្រូវការពេលវេលាដើម្បីធ្វើឲ្យមានទំនុកចិត្តរបស់មនុស្សនៅក្នុងការធ្វើដំណើរតាមអាកាសឡើងវិញ។

ចរាចរណ៍តាមអាកាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយការរួមផ្សំការហាមឃាត់ការធ្វើដំណើរនិងការជ្រើសរើសស្ថិតនៅផ្ទះដើម្បីរារាំងការរាលដាលនៃវីរុសនោះ។

ក្រុមហ៊ុនផលិតយន្តហោះ Airbus បានរាយការណ៍លទ្ធផលត្រីមាសលើកទី១របស់ខ្លួន ដោយនិយាយថា ក្រុមហ៊ុនបានខាតបង់ប្រាក់៥២២លានដុល្លារនៅពេលដែលក្រុមហ៊ុនបានបញ្ឈប់កម្មកររាប់ពាន់នាក់ពីការងារជាបណ្តោះអាសន្នហើយ បានផលិតយន្តហោះ៤០គ្រឿងតិចជាងក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបទៅនឹងកាលពីឆ្នាំទៅ។

ការផលិតជាផ្នែកមួយដែលរដ្ឋាភិបាលប្រទេសជាច្រើនកំពុងដំណើរការឡើងវិញនៅពេលដែលចាប់ផ្តើមលុបចោលការរឹតត្បិតលើពាណិជ្ជកម្មដើម្បីអនុញ្ញាតឲ្យមនុស្សត្រឡប់ទៅធ្វើការវិញនិងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ជាច្រើនបានចាប់ផ្តើមការផលិតរបស់ខ្លួនឡើងវិញ ដោយអនុវត្តវិធានការគម្លាតនៅដាច់ពីគ្នាដោយឲ្យពួកបុគ្គលិកនៅស្ថិតនៅឆ្ងាយពីគ្នា។ អាល្លឺម៉ង់កាលពីថ្ងៃពុធក៏បានចាប់ផ្តើមតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅពេលចូលហាងលក់ដូរទំនិញ។

កូរ៉េខាងត្បូងកំពុងជំរុញឲ្យពលរដ្ឋពាក់ម៉ាស់នៅពេលដែលពួកគេ ធ្វើដំណើរ​ឈប់សម្រាករយៈពេលយូរនៅចុងសប្តាហ៍ដើម្បីបញ្ឈប់ការរាលដាលមេរោគកូរ៉ូណា។

មន្រ្តីសុខាភិបាលបានរាយការណ៍ថា មាន៩ករណីថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ដោយធ្វើឲ្យមានចំនួនមេរោគកូរ៉ូណាទាំងអស់១ម៉ឺន៧រយ៦១ករណី។

នៅក្នុងប្រទេសជប៉ុន លោកនាយករដ្ឋនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានផ្តល់ការមន្ទិលសង្ស័យសង្ស័យកាលពីពេលថ្មីៗនេះអំពីកីឡាអូឡាំពិកដែលពួកអ្នករៀបចំបានពន្យាពេល១ឆ្នាំ បន្ទាប់ពីបានសម្រេចថា មិនមានសុវត្ថិភាពដើម្បីចាប់ផ្តើមកីឡានៅខែកក្កដាខាងមុខនោះ៕

XS
SM
MD
LG