ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ផ្តល់​ជំនួយ​រកឃើញ​ថា​ចំនួន​មនុស្ស​​ប្រឈម​ការអត់ឃ្លាននឹង​កើន​ទ្វេ​ដង​ដោយសារ​ការ​រាតត្បាត​វីរុស​កូរ៉ូណា


ជនស្ម័គ្រចិត្ត​រដ្ឋ Utah រៀបចំ​កញ្ចប់​ស្បៀង​អាហរ​ដើម្បី​ចែក​ជូន​ទៅ​រថយន្ត​ដែល​រង់ចាំកាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០នៅទីក្រុង Salt Lake ពេល​វីរុសកូរ៉ូណា​កំពុងរាតត្បាត។
ជនស្ម័គ្រចិត្ត​រដ្ឋ Utah រៀបចំ​កញ្ចប់​ស្បៀង​អាហរ​ដើម្បី​ចែក​ជូន​ទៅ​រថយន្ត​ដែល​រង់ចាំកាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០នៅទីក្រុង Salt Lake ពេល​វីរុសកូរ៉ូណា​កំពុងរាតត្បាត។

​អង្គការ CARE ដែលជា​អង្គការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការរាត​ត្បាត​នៃ​វីរុស​កូរ៉ូណា ទំនង​ធ្វើ​ឲ្យ​អសន្តិសុខ​ម្ហូបអាហារ​និង​វិបត្តិ​អត់​ឃ្លាន​កាន់តែ​ធ្ងន់​ធ្ងរឡើង​នៅ​ក្នុង​ពិភពលោក។

អង្គការ ​CARE បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា ចំនួន​មនុស្ស​នៅជុំវិញ​ពិភពលោក​ដែល​ប្រឈម​អសន្តិសុខ​ម្ហូប​អាហារ​យ៉ាង​ខ្លាំង​ឬ​វិបត្តិម្ហូបអាហារ​អាច​ឡើង​ជិត​ទ្វេដង​គឺ​ដល់​ចំនួន​២រយ​៧០​លាន​នាក់​នៅ​ចុង​ឆ្នាំ​នេះ។

របាយការណ៍​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំនួន​មនុស្ស​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​កំពុង​ប្រឈម​ការខ្វះខាត​ម្ហូប​អាហារ​បាន​កើន​ឡើង​៣ដង ខណៈដែលចំនួន​នេះ បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​និង​កណ្តាល​ហើយ​កើនឡើង​រហូត​ដល់​៩០ភាគរយ​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ត្បូង។

ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ន៍ កំពុង​ប្រឈម​អសន្តិសុខ​ម្ហូប​អាហារ​ដែល​ទាក់ទិន​នឹង​ការរាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែរ។

អង្គការ​ CARE បាន​រាយការណ៍ទៀត​ថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម​៤នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ខិតខំ​ឲ្យ​ទទួល​បាន​ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ខណៈដែល​ពលរដ្ឋ​អាមេរិកាំង​យ៉ាងហោច​ណាស់​ក៏​៦លាន​នាក់​ដែរ បាន​ចុះ​ឈ្មោះសុំ​ម្ហូបអាហារ​ចាប់តាំង​ពី​មេរោគ​កូរ៉ូណា បាន​ចាប់ផ្តើម​រាតត្បាត​មក។

តាម​តួរលេខរបស់​ទីភ្នាក់ងារ​ Reuters បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​កើន​លើស២សែន​៥ម៉ឺន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

តំបន់​នោះ បាន​ឃើញ​មនុស្ស​ស្លាប់​ជាង​៣ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ហើយ​ចំនួន​ឆ្លង​ថ្មីក្នុង​មួយ​ថ្ងៃៗ កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន កូឡុំប៊ី និង​ប្រទេស​ប៉េរូ៕

XS
SM
MD
LG