ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់ងារ ICE ចាប់​ខ្លួន​ជនចំណាកស្រុក​ ៦៨០នាក់​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​រោងចក្រ​ម្ហូបអាហារ


រូបឯកសារ៖ ភ្នាក់ងារ ICE កំពុងបំពេញភារកិច្ចនៅក្រុង Escondido រដ្ឋ California កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្នាក់ងារ ICE កំពុងបំពេញភារកិច្ចនៅក្រុង Escondido រដ្ឋ California កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

មន្រ្តី​មក​ពីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយហៅកាត់​ថា ICE បាន​និយាយ​ថា​ ជនចំណាក​ស្រុក​ទាំងនេះ​ត្រូវ​បាន​នាំយក​ទៅ​មូលដ្ឋាន​កងទ័ព​ដើម្បី​រង់ចាំ​ចំណាត់ការ​បន្ត​ទៀត។ ពួកគេ​មួយ​ចំនួន​ត្រូវ​ពាក់​ឧបករណ៍​តាមដាន​អេឡិចត្រូនិក​នៅ​នឹង​កជើង​​ ខណៈ​កំពុង​រងចាំ​កាលបរិចេ្ឆទ​របស់​តុលាការ។

ទីភ្នាក់ងារ​សហព័ន្ធ​បាន​ចាប់ខ្លួន​ជនចំណាកស្រុក​ដែល​គ្មាន​ក្រដាសស្នាម​ជិត ៧០០នាក់​នៅក្នុង​ប្រតិបត្តិការ​ចុះឆែកឆេរ​នៅក្នុង​រោងច្រក​ផលិត​ម្ហូបអាហារ​នៅ​រដ្ឋ Mississippi កាល​ពី​ថ្ងៃពុធ​ ដែល​ជា​ប្រតិបត្តិការ​ធំបំផុត​មួយ​នៅក្នុង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល១០ឆ្នាំ​មក​នេះ។

ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ខាងក្រៅ​រោងច្រកក្នុង​ទីក្រុង​ចំនួន ៦នៃរដ្ឋ Mississippi ខណៈ​មិត្តភក្តិ​និង​សាច់ញាតិ​របស់​ពួកគេ​ស្រែក​ឲ្យ​ដោះលែង​ជនចំណាក​ទាំងនោះ​នៅពេល​រថយន្ត​បើកចេញ​ពី​រោងចក្រ។ ក្រុមសាក្សី​បាន​និយាយ​ថា​ ជនចំណាកស្រុក​ទាំងនោះ​ព្យាយាម​រត់គេច​ខ្លួន​កាត់តាម​កន្លែង​ចតរថយន្ត​ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ចាប់ខ្លួន។

មន្រ្តី​មក​ពីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយហៅកាត់​ថា ICE បាន​និយាយ​ថា​ ជនចំណាក​ស្រុក​ទាំងនេះ​ត្រូវ​បាន​នាំយក​ទៅ​មូលដ្ឋាន​កងទ័ព​ដើម្បី​រង់ចាំ​ចំណាត់ការ​បន្ត​ទៀត។ ពួកគេ​មួយ​ចំនួន​ត្រូវ​ពាក់​ឧបករណ៍​តាមដាន​អេឡិចត្រូនិក​នៅ​នឹង​កជើង ខណៈ​កំពុង​រងចាំ​កាលបរិចេ្ឆទ​របស់​តុលាការ។

មន្រ្តី​របស់​ភ្នាក់ងារ ICE បាន​និយាយ​ថា​ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​គ្រោង​ទុក​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។

ជនចំណាកស្រុក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃពុធ​ទាំងអស់​មក​ពីប្រទេស​អាមេរិកឡាទីន។ ប៉ុន្តែ​មន្រ្តី​អន្តោប្រវេសន៍​និយាយ​ថា​ ជនជាតិ​របស់​ពួកជនចំណាក​ស្រុក​ទាំងនោះ​មិន​ជាប់ពាក់ព័ន្ធ​អ្វី​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​នេះ​ទេ។ ពួកគេ​ហៅ​ប្រតិបត្តិការ​ដូច​នេះ ថា​ជា​ការធ្វើ​ឲ្យ​មាន​ភាពអព្យាក្រឹត​ពូជសាសន៍។

នាយក​ស្តីទី​ភ្នាក់ងារ ICE លោក Matthew Albence បាន​និយាយ​ថា «ការស៊ើប​អង្កេត​ផ្អែកលើ​ភស្តុតាង»។

រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​លោក Mike Hurst បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា ​អ្នកណា​ដែល​ចង់​មក​សហរដ្ឋអាមេរិក​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់។ ពួកគេ​ត្រូវ​តែ​មក​ទីនេះ​ដោយស្រប​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​មិន​អាច​មក​ទីនេះ​បាន​ជា​ដាច់ខាត។

លោកប្រធានាធិបតី​អាមេរិក Donald Trump កាល​ពី​ខែមុន​បាន​ប្រកាស​អំពីប្រតិបត្តិ​វាយឆ្មក់​នៅទូទាំងប្រទេស​ ដោយ​លោកបាន​និយាយ​ថា​ ពួកជនចំណាកស្រុកខុស​ច្បាប់​រាប់​ពាន់នាក់​នឹង​ត្រូវ​ចាប់ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG