ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ខំ​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​បន្ត​នៅ​នេប៉ាល់​ បន្ទាប់​ការរញ្ជួយ​ផែនដី​


ប៉ូលីស​ការពារ​ព្រំដែន​ម្នាក់​បង្រៀន​កូន​សិស្ស​សាលា​បឋម​សិក្សា​ ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​រញ្ជួយ​ផែនដី​ នៅ​ក្នុង​តង់​បណ្តោះ​អាសន្ន​ ក្នុង​តំបន់​ Gyirong ទីបេ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
ប៉ូលីស​ការពារ​ព្រំដែន​ម្នាក់​បង្រៀន​កូន​សិស្ស​សាលា​បឋម​សិក្សា​ ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​រញ្ជួយ​ផែនដី​ នៅ​ក្នុង​តង់​បណ្តោះ​អាសន្ន​ ក្នុង​តំបន់​ Gyirong ទីបេ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

នៅនេប៉ាល់​បាន​ជួប​ការរញ្ជួយ​ផែនដី​ជា​បន្តបន្ទាប់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀតនៅ​ថ្ងៃ​ពុធ​នេះ ​ខណៈ​បុគ្គលិក​ផ្តល់​ជំនួយ​បាន​បន្ត​ព្យាយាម​ចែកចាយ​គ្រឿង​ផ្គត់​ផ្គង់ក្រោយ​ពី​ការរញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង​ ៧,៣រ៉ិចទ័រ បាន​កើត​មាន​ឡើង ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការរញ្ជួយ​ផែនដី​មួយ​ទៀត ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៨000នាក់។

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​នេប៉ាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​៦៥​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​មក​ពី​ការ​រញ្ជួយ​ផែនដី​កាល​ពី​ថ្ងៃ​អង្គារ៍​ ដោយ​មាន​មនុស្ស​ជិត​២០០០​នាក់​បាន​រង​របួស។ ចំនួន​មនុស្ស​ទាំង​ស្លាប់​និង​រង​របួស​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​ក្រុម​អាជ្ញាធរ​បាន​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​នានា។

មនុស្ស​ជា​ច្រើន​បាន​ស្ថិត​នៅ​ខាង​ក្រៅ​នៅ​ពេល​យប់ ​ដូច​ដែល​ពួកគេ​បាន​ធ្វើ​បន្ទាប់​ពី​ការ​រញ្ជួយ​ផែនដី​ថ្ងៃ​ទី​២៥ ​ខែ​មេសា ​ដោយ​ការ​ភ័យ​ខ្លាច​ថា​ការរញ្ជួយ​ផែនដី​បន្ទាប់​អាច​ធ្វើ​ឲ្យ​អាគារ​កាន់​តែ​ច្រើន​ឡើង​ដួល​រលំ។

ការសិក្សា​ភូគព្ភសាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ពី​ការ​រញ្ជួយ​ផែនដី​ជា​បន្ត​បន្ទាប់​មាន​ចំនួន​២០​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​មក។

ការរញ្ជួយ​នេះ​ក៏​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​ដែល​នៅ​ទី​នោះ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤នាក់​ដែរ​បាន​ស្លាប់​ ​ហើយ​នៅ​ដែន​ដី​ទីបេ មាន​សេចក្តី​រាយការណ៍​ថា ​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់។

រដ្ឋាភិបាល​និង​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ដើម្បី​ផ្តល់​ម្ហូប​អាហារ ​ទឹក​ និង​ជម្រក​ស្នាក់​នៅដល់​ជន​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ផែនដី​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយ​ ដែលបាន​ខិតខំ​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ដំបូងៗ​ដោយអាកាស​ធាតុ​អាក្រក់​ហើយ​និង​បញ្ហាដើម្បី​ឲ្យ​ទៅ​ដល់តំបន់​ទាប​ៗ​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​ភ្នំហេមពាន្ត៕

XS
SM
MD
LG