ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពីការ​មកដល់​ដ៏​ចលាចល​លោក អូបាម៉ា និង​លោក Xi ​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​លើ​​វិស័យ​សំខាន់ៗ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​អូបាម៉ា និង​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan (ឆ្វេង)ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​ទីក្រុង​ ហាាងចូវ ភាគ​ខាងកើត​ ប្រទេស​ចិន​នៃ​ខេត្ត Zhejiang កាល​ពី​ថ្ងៃ អាទិត្យ​​ទី​០៤ កញ្ញា​ ២០១៦។(Kayhan Ozer/Pool Photo via AP)
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​អូបាម៉ា និង​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan (ឆ្វេង)ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​ទីក្រុង​ ហាាងចូវ ភាគ​ខាងកើត​ ប្រទេស​ចិន​នៃ​ខេត្ត Zhejiang កាល​ពី​ថ្ងៃ អាទិត្យ​​ទី​០៤ កញ្ញា​ ២០១៦។(Kayhan Ozer/Pool Photo via AP)

សហរដ្ឋ​អាមេរិក​និងចិន ​បាន​សន្យា​ធ្វើសហ​ការគ្នាឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ឡើង​លើបញ្ហា​សន្តិសុខ ​ពាណិជ្ជកម្ម​និងសុខាភិបាល​ក្នុង​អំឡុង​ពេល​ចរចា ​អស់រយៈ​ពេល​ជាង​៣​ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍​រវាង​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​និង​ប្រធានា​ធិបតី ស៊ី ជីង​ពីង​ ​នៃ​ប្រទេស​ចិន។

​ទោះ​ជាយ៉ាង​ណាក៏ដោយ ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​បុគ្គលិក​សេតវិមាន ​អ្នក​យក​ព័ត៌មាន​អាមេរិកាំង​និង​មន្រ្តី​សន្តិសុខ​ចិន​ក្នុង​អំឡុងពេល​អញ្ជើញ​ទៅ​ដល់​របស់​លោក​អូបាម៉ា​នៅ​ក្នុង​ទីក្រុង Hangzhou ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ជំនួប​នោះ​មុនពេល​ចាប់​ផ្តើម​នោះ​ទេ។

​លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​លោក មិន​ចាត់​ទុក​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ជា​រឿង​ធំដុំ​ទេ។​ លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ឈ្លោះ​ប្រកែក​គ្នា ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​សេតវិមាន​ ​ចរចា​ថា​តើ​សារព័ត៌មាន​អាមេរិកាំង​នឹង​មាន​សិទ្ធិ​ប៉ុន្មាន​ដើម្បី​ជួប​ជាមួយ​ប្រធានា​ធិបតី​និង​មេដឹកនាំ​បរទេស​នោះ។​ លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ប្រសាសន៍​ទៀត​ថា ​«​យើង ​មិនបោះ​បង់​ចោល​តម្លៃ​និងឧត្តមគតិ​របស់​យើង​ទេ នៅ​ពេល​ដែលធ្វើ​ដំណើរ​នោះ‍»។

​បន្ទាប់​ពី​យន្តហោះ Air Force One ​បាន​ចុះ​នៅ​ទី​ក្រុង Hangzhou ពួក​មន្រ្តី​ចិន ​បាន​ស្រែក​ដាក់ពួក​បុគ្គលិក​សេតវិមានចំពោះ​ការ​អនុញ្ញាតិ​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌​មាន​អាមេរិ កធ្វើ​ដំណើរ​នៅ​កន្លែង​យន្តហោះ​ចុះ​ចត។ មន្រ្តីចិនម្នាក់​បាន​ប្រ​ឈម​ជាមួយ​លោក ស្រី Susan Rice ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

​ក្រោយ​មក ​នៅវិមាន​រដ្ឋ Westlakeដែល​នៅ​ទី​នោះ​មេដឹកនាំ​ទាំង២ ​មាន​គម្រោង​ជួប​គ្នា ពួក​មន្រ្តី​ចិន​និងមន្រ្តី​អាមេរិក ​បាន​ឈ្លោះ​ប្រកែក​គ្នា​លើ​បញ្ហា​ថា​តើ​បុគ្គលិក​និង​អ្នក​យក​ព័ត៌មាន​ប៉ុន្មាននាក់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលខាង​ក្នុង។បញ្ហា​នេះ ​ពួក​អ្នក​យក​ព័ត៌មាន ​បាន​និយាយ​ថា ​មន្រ្តី​ចិន​ម្នាក់ ​បាន​ជំទាស់​យ៉ាង​ខ្លាំងថាតើ​មន្រ្តី​សន្តិសុខ​ចិនត្រូវ​គិតគូ​យ៉ាង​ដូចម្តេច​ដល់​ជន​ជាតិ​អាមេរិកាំង​នោះ។ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​ប្រធានា​ធិបតី ​អូបាម៉ានិង​ប្រធានា​ធិបតី ស៊ី ​បាន​ចំណាយ​ពេល​ចរចា​៣ម៉ោង​កន្លះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG