ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​នៅ​បន្ត​ការ​បង្កហេតុ បន្ទាប់ពី​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​កូរ៉េ​មក


រូបភាពផ្តល់ឲ្យដោយរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញពីការបំផ្ទុះការិយាល័យទំនាក់ទំនងកូរ៉េ នៅក្រុង Kaesong ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
រូបភាពផ្តល់ឲ្យដោយរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញពីការបំផ្ទុះការិយាល័យទំនាក់ទំនងកូរ៉េ នៅក្រុង Kaesong ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាន​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​កូរ៉េ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បន្ត​បង្កើន​សម្ពាធ​យោធា​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​បាន​ប្រកាស​ថា​ នឹង​ពង្រាយ​ទាហាន​ឡើង​វិញ​នៅ​ជិត​ព្រំដែន និង​បាន​ច្រានចោល​ដោយ​កំហឹង​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នៅ​ក្នុង​ការ​បញ្ជូន​បេសកជន​ទៅ​ចរចា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ យោធា​កូរ៉េ​ខាង​ជើង​នឹង​ចូល​ទៅ​កាន់​តំបន់​នៅ​ជិត​រមណីយដ្ឋាន​ភ្នំ Kumgang និង​បរិវេណ​ឧស្សាហកម្ម Kaesong ឡើង​វិញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​យោធា​កូរ៉េ​ខាង​ជើង ដែល​បាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ KCNA របស់​រដ្ឋ​កូរ៉េ​ខាង​ជើង។

បន្ថែម​ពី​នេះ​ទៀត ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដែល​ត្រូវ​បាន​បោះបង់​ចោល​កាល​ពី​មុន «នឹង​ត្រូវ​បង្កើត​ឡើង​វិញ​ដើម្បី​ជួយ​ពង្រឹង​ដល់​អ្នក​យាមល្បាត​នៅ​ជួរ​មុខ» ហើយ​កូរ៉េ​ខាង​ជើង​នឹង​ចាប់ផ្ដើម​ឡើង​វិញ​នូវ «ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​គ្រប់​ប្រភេទ​ទាំង​អស់» នៅ​ក្នុង​តំបន់​ជិត​ព្រំដែន​សមុទ្រ​រវាង​កូរ៉េ​ទាំង​ពីរ។នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ KCNA នេះ។

កូរ៉េ​ខាង​ជើង​មាន​ការ​ខឹង​សម្បារ​នឹង​កូរ៉េ​ខាង​ត្បូង ថា​មិន​បាន​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​ការ​បញ្ឈប់​ជន​ផ្ដាច់​ខ្លួន និង​សកម្មជន​ផ្សេង​ទៀត មិន​ឲ្យ​បញ្ជូន​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​របស់របរ​ផ្សេង​ទៀត​ឆ្លង​ព្រំដែន៕

XS
SM
MD
LG