ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​ចំណាក​ស្រុក​ជនជាតិ​អាហ្វ្រិក​នៅ​អ៊ីស្រាអែល​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ត្រឡប់ទៅ​ប្រទេស​កំណើត​វិញ


លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែទ​មួយ​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែទ​មួយ​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។

ជនជាតិ​អាហ្វ្រិក​ប្រហែល​៤ម៉ឺននាក់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​កំពុង​ប្រឈម​នឹង​អនាគត​ស្រពេចស្រពិល​ នៅ​ស្រប​ពេល​អ៊ីស្រាអែល​នៅ​បន្ត​ព្យាយាម​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ពួក​ចំណាក​ស្រុក​ជនជាតិ​អាហ្វ្រិក​បាន​ប្រឈម​នឹង​បញ្ហា​វឹកវរ​នេះ​ចាប់តាំង​ពី​សបា្តហ៍​មុន​មក​ នៅពេល​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​កំពុង​ចាត់វិធានការ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​វិញ។

កាល​ពី​ដំបូង​លោក​នាយករដ្ឋមន្រ្តី Benjamin Netanyahu បាន​ប្រកាស​ថា​អ៊ីស្រាអែល​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​ហើយ។ នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ​ជនជាតិអាហ្វ្រិក​ចំនួន១ម៉ឺន​៦ពាន់នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​លោក​ខាងលិច​ ហើយ​ចំនួន​ជាង២ម៉ឺននាក់​ផ្សេង​ទៀត​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​តាំងទីលំនៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

ការ​ប្រកាស​នោះ​បាន​ធ្វើ​ឲ្យ​ពួក​ជនចំណាក​ស្រុក​សប្បាយ​រីករាយ​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​លោក Netanyahu បាន​លុប​ចោល​កិច្ចព្រមព្រៀង​នេះ​វិញ​ភ្លាមៗ បន្ទាប់​ពី​ដៃ​គូ​សម្ព័ន្ធ​មិត្ត​របស់​លោក​បាន​ទាមទារ​ថា​ពួកចំណាក​ស្រុក​ជនជាតិ​អាហ្រ្វិក​ទាំងនោះ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ រដ្ឋាភិបាល​អ៊ីស្រាអែលមិន​ទទួល​យក​ការ​អះអាង​របស់​ជនជាតិ​អាហ្វ្រិក​ទាំងនោះ​ថា​ពួកគេ​ជា​ជនភៀសខ្លួន​នោះ​ទេ​ ប៉ុន្តែ​បាន​ចាត់​ទុក​ពួកគ​ទាំងនោះ​ថា​ជា​ជន​ចំណាកស្រុក​ស្វែង​រក​ការងារ​ធ្វើ និង​ថា​ជា​ជនល្មើស។ ជនចំណាកស្រុក​ដែល​មក​ដល់​អ៊ីស្រាអែល​ភាគច្រើន​មក​ពី​ប្រទេស​ដែល​មាន​សង្រ្គាម​ហែកហួរ​ដូចជា​ប្រទេស​អេរីត្រេ​ និង​ប្រទេស​ស៊ូដង់​ជាដើម៕

XS
SM
MD
LG