ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​សម្លាប់​មនុស្ស​២៦​នាក់​នៅ​ទីក្រុង​កាប៊ុល


សមត្ថកិច្ច​អាហ្វ​ហ្គានីស្ថាន​នៅ​កន្លែង​ផ្ទុះ​សម្លាប់​មនុស្ស​២៦​នាក់ នៅ​ទីក្រុង​កាប៊ុល កាល​ពី​ថ្ងៃទី​២១ មីនា ២០១៨។
សមត្ថកិច្ច​អាហ្វ​ហ្គានីស្ថាន​នៅ​កន្លែង​ផ្ទុះ​សម្លាប់​មនុស្ស​២៦​នាក់ នៅ​ទីក្រុង​កាប៊ុល កាល​ពី​ថ្ងៃទី​២១ មីនា ២០១៨។

ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទី​ក្រុង​កាប៊ុល​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៦​នាក់​ស្លាប់​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស។

ពួក​អ្នក​ឃើញ​ហេតុការ​ណ៍​ផ្ទាល់​និង​ពួក​មន្ត្រី​បាន​និយាយ​ថា​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shia ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ Perse ​ឬ​ Nawroz នៅ​ពេល​មាន​ការ​ផ្ទុះ​គ្រាប់​បែក​នេះ។

ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា ​ចំនួន​មនុស្ស​ស្លាប់​អាច​កើន​ឡើង​ច្រើន​ជាង​មុន​ហើយ​ជន​ស៊ីវិល​ភាគ​ច្រើន​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​រង​គ្រោះ​ទាំង​នោះ។

ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ។

កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ពួក​ជនសកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បាន​យក​កន្លែង​គោរព​សាសនា​ឥស្លាម​ និកាយ​ Shia និង​ការ​ប្រមូល​ផ្តុំ​ពួក​ Shi'ite ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​កាប៊ុល។ ​ចំណែក​ឯពួក​បះបោរ​តាលីបាន​ វិញ​ក៏​បាន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្រុង​នេះ​ដែរ៕

XS
SM
MD
LG