ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ថា​ប្រទេស​លោក​ជំពាក់​គុណ​អាមេរិក


អនុ​ប្រធានាធិបតី​ស.រ.អា.​ លោក Joe Biden (រូប​ឆ្វេង​ខាង​ក្រោយ) និង​អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក John Boehner (រូប​ស្តាំ​ខាង​ក្រោយ) មើល​ទៅ​លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​រួម​របស់​សភា​មួយ​នៅ​អគារ Capitol របស់​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។
អនុ​ប្រធានាធិបតី​ស.រ.អា.​ លោក Joe Biden (រូប​ឆ្វេង​ខាង​ក្រោយ) និង​អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក John Boehner (រូប​ស្តាំ​ខាង​ក្រោយ) មើល​ទៅ​លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​រួម​របស់​សភា​មួយ​នៅ​អគារ Capitol របស់​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

ប្រធានាធិបតី Ashraf Ghani នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​គោរព​វិញ្ញាណខណ្ឌ​ដល់​សម្ព័ន្ធ​មិត្ត​អាមេរិកាំង​ដែល​រួម​មាន​យុទ្ធជន​អាមេរិក​ផង​ដែរ​នោះ ​ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​បុព្វហេតុ​សេរីភាព។

លោក​ប្រធានា​ធិបតី Ghani ​បាន​ប្រាប់​សម័យ​ប្រជុំរួម​របស់​សភា​ថា «ប្រជា​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទទួល​ស្គាល់​ពី​ភាព​ក្លាហាន​របស់​ទាហាន​ទាំងនោះ​ ​ហើយ​និងការពលិកម្ម​ដ៏​មហិមា​ដែល​ពលរដ្ឋ​អាមេរិកាំង​បាន​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​សេរីភាព​។​ យើង​បាន​ជំពាក់​គុណ​យ៉ាង​ច្រើន​ដល់​ទាហាន​ទាំងអស់​នោះ​ដែល​បាន​បាត់​បង់​ជើង​ដោយ​សារ​គ្រាប់​បែក​ដែល​គេ​បង្កប់​នៅ​ក្នុង​ដី យើង​បាន​ជំពាក់​គុណ​ដល់​អតីត​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លាហាន ​ហើយ​និង​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួនដោយសារ​សកម្មភាព​ដ៏​កំសាក​របស់​សត្រូវ។

ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​របស់​លោក Ghani ​មក​កាន់​សហរដ្ឋ​អាមេរិក ហើយ​និង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​សភា ដែល​នេះជា​កិត្តិយស​មួយ​តាម​រយៈ​ការ​បង្ហាញ​ក្តី​គោរព​ដល់​មេដឹកនាំ​បរទេស​គ្រប់​រូប​ដែល​បំពេញ​ទស្សនៈ​កិច្ច​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែងដើម្បី​ប៉ះ​ប៉ូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ដែល​មាន​ភាព​តាន​តឹង​ដោយសារ​សង្គ្រាម​អស់​រយៈ​ពេល​ជិត​១៤​ឆ្នាំ។​

​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​និង​លោក Ghani ​បាន​ជួប​គ្នា​ហើយ​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ។ មេដឹកនាំ​អាហ្វហ្គានីស្ថាន​បាន​មាន​ប្រសាសសន៍​ថា មាន​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ប្រទេស​របស់​លោក​មាន​សុវត្ថិភាព​ ផុត​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​បះបោរ។ ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រកាស​ថា ​កងទ័ព​សហរដ្ឋ​អាមេរិក​៩​ពាន់​៨​រយ​នាក់​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានី​ស្ថាន​នឹង​មិន​ត្រូវ​កាត់​បន្ថយ​ចំនួន​ពាក់​កណ្តាល ដូច​ទៅ​តាម​ការ​គ្រោង​ទុក​ទេ ​ក៏ប៉ុន្តែ​ជាជំ​នួស​ទៅ​វិញ កងទ័ព​ទាំង​នោះ​នឹង​ស្ថិត​នៅ​ទី​នោះ​យ៉ាង​ហោចណាស់​ក៏​ដល់​បំណាច់​ឆ្នាំ​នេះ​ដែរ៕

XS
SM
MD
LG