គ្រួសារអាមេរិកាំងដើមកំណើតអាហ្វហ្គានីស្ថានមួយនៅរដ្ឋ Florida ជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន
នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិក ជនអន្តោប្រវេសន៍ដែលបានមកតាំងទីលំនៅនៅក្នុងសហរដ្ឋអាមេរិករួចហើយ តែងតែជួយអ្នកដែលទើបតែមកដល់សហរដ្ឋអាមេរិកថ្មីៗ។ ជាអាទិ៍ ម្តាយនិងកូនស្រីពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វហ្គានីស្ថានពីរនាក់ ដែលរស់នៅក្នុងទីក្រុង Jacksonville រដ្ឋ Florida កំពុងជួយជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលទើបតែមកដល់សហរដ្ឋអាមេរិកក្នុងការតាំងទីលំនៅថ្មី។ អ្នកស្រី Zheela Noori នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Jacksonville រដ្ឋ Florida។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕