ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖​ក្រុម​រដ្ឋ​ឥស្លាម​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ក្រុម​សម្ព័ន្ធ​មិត្ត​អាមេរិក


រូបភាព​ពី​មណ្ឌល​ព័ត៌មាន​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ត្រូវ​បាន​ផ្ទៀត​ផ្ទាត់​ដោយ​យោង​លើ​ខ្លឹមសារ​និង​ការ​រាយ​ការណ៍​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP បាន​បង្ហាញ​ថា អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង នៅ​កណ្តាល​ពាក់​អាវ​ស ក្នុង​តំបន់ Raqqa ប្រទេសស៊ីរី។

សកម្ម​ជន​ស៊ីរី​និយាយ​ថា​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​បាន​បាញ់​ទម្លាក់​យន្តហោះ​មួយ​គ្រឿង​ ដែល​គេ​ជឿ​ថា​ជា​របស់​ក្រុម​កម្លាំង​សម្ព័ន្ធ​មិត្ត​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ ហើយ​ដែល​បាន​វាយ​ប្រហារ​គោលដៅ​លើ​ក្រុម​ឧទ្ទាម​អស់​រយៈ​ពេល​៣​ខែ​មក​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ប្រទេស​អង់គ្លេស​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស៊ីរី​បាន​ថ្លែង​ នៅ​ថ្ងៃ​ពុធ​នេះថា​ យន្តហោះ​នោះ​ធ្លាក់​នៅ​ក្នុង​តំបន់​រ៉ាក់ហ្គា​ (Raqqa) ។ ទីក្រុង​នេះ​ជា​ទីតាំង​ដ៏​រឹងមាំ​របស់​ក្រុម​ឧទ្ទាម ​ដែល​បាន​កាន់​កាប់​មួយ​ផ្នែក​ធំ​នៃ​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​ ហើយ​និង​ភាគ​ខាង​ជើង​និង​ភាគខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ។

អង្គការ​នេះ​បាន​និយាយ​ថា​អ្នក​បើក​យន្តហោះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជនជាតិ​អារ៉ាប់​ម្នាក់​ ហើយ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​បាន​បញ្ចេញ​រូបថត​ដែល​បង្ហាញ​ថា​ក្រុម​ឧទ្ទាម​ របស់​ខ្លួន​ចាប់​បាន​អ្នក​បើក​យន្តហោះ​នោះ។

ប្រទេស​ហ៊្សកដានី ​(Jordan )​ បារ៉ែន (Bahrain) ​អារ៉ាប៊ីសាអូឌីត​( Saudi Arabia )​ និង​ប្រទេស​អារ៉ាប់រួម​ កំពុង​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី។ គេ​គ្មាន​ឃើញ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ឡើយ​ទេ៕

XS
SM
MD
LG