ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួងការពារ​ប្រទេស​ស្តីទី​ចាត់ទុក​ចិន​ជា​បញ្ហា​អាទិភាព​កំពូល


រូបឯកសារ៖ រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួងការពារ​ប្រទេសអាមេរិក​​ លោក Pat Shanahan

លោក Shanahan បាន​កាន់តំណែង​ជំនួស​លោក Mattis កាល​ពី​ថ្ងៃទី១ខែមករា​ បន្ទាប់​ពី​លោក Mattisលាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែមុន​ ខណៈ​មិន​ព្រមព្រៀង​ជាមួយ​នឹង​លោកប្រធានាធិបតី Donald Trump។

នៅ​ថ្ងៃ​ដំបូង​នៃ​ការចូល​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួងការពារ​ប្រទេសអាមេរិក​កាល​ពី​ថ្ងៃពុធ​ លោក Pat Shanahan បាន​ថ្លែង​ថា​ប្រទេសចិន​នឹង​ក្លាយ​ជា​បញ្ហា​អាទិភាព​កំពូល។

លោកShanahan បាន​ប្រាប់​បុគ្គលិក​នៅក្នុង​កិច្ចប្រជុំ​នៅឯ​ក្រសួងការពារ​ប្រទេស​កាល​ពី​ថ្ងៃពុធ​ឲ្យ​ចងចាំ​ពាក្យ​ថា «ចិន ចិន ចិន»។ នេះ​បើយោង​តាម​ពួកមន្រ្តី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​តែពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​ជា​សាធារណៈ​អំពី​កិច្ចការ​ផ្ទៃក្នុង។

មន្រ្តី​ក្រសួង​ការពារ​ប្រទេស​ម្នាក់​បាន​និយាយ​ថា​ លោក Shanahanបាន​បញ្ជាក់​ថា ​លោក​នឹង​អនុវត្ត​តាម​យុទ្ធសាស្រ្ត​យោធា ​ដែល​បង្កើត​ឡើង​ដោយ​លោក James Mattis​ អតីត​រដ្ឋមន្រ្តី​ក្រសួងការពារ​ប្រទេស​ ជាអ្នក​ដែល​បាន​គិតថា​ ប្រទេសចិន​និង​រុស្ស៊ី​គឺ​ជា​ គូប្រជែង​ខាងអំណាច​យោធា​ជាមួយ​នឹង​សហរដ្ឋអាមេរិក។

លោក Shanahan បាន​កាន់តំណែង​ជំនួស​លោក Mattis កាល​ពី​ថ្ងៃទី១ខែមករា​ បន្ទាប់​ពី​លោក Mattisលាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែមុន​ ខណៈ​មិន​ព្រមព្រៀង​ជាមួយ​នឹង​លោកប្រធានាធិបតី Donald Trump។

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេសចិន​ពី​បទធ្វើ​ចារកម្ម​យោធា​និង​សេដ្ឋកិច្ច និង​បាន​រិះគន់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ថា​ជា​ ទម្រង់​នៃ​ការបំភិតបំភ័យ​ផ្នែកសេដ្ឋកិច្ច។

លោក Shanahan មិន​ដែល​មប្រើ​ការងារ​នៅក្នុង​ជួរកងកម្លាំង​ប្រដាប់​អាវុធ​ទេ​ ប៉ុន្តែ​លោក​បាន​កាន់តំណែង​ជា​អនុរដ្ឋមន្រ្តី​ការពារប្រទេស​ចាប់តាំង​ពី​ខែកក្កដា​ឆ្នាំ២០១៧​មក។ លោក​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ផលិតយន្ត​ហោះ Boeingអស់​រយៈពេល​ជាង​៣០ឆ្នាំ៕

XS
SM
MD
LG