ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់​ងារ​​ប៉ូលិស​​ជាប់​​ចោទ​​នៃ​​ក្រុង​​បាល់​ទីមរ​​បាន​​សុំ​​មើល​​កាំបិត​​ក្នុង​​រឿង​​ក្តី​​យុវជន​​ Freddie Gray


អ្នក​ស្រី​​អភិបាល​​ក្រុង Stephanie Rawlings-Blake ​បាន រៀប​ចំ​សនិ្នសីទសារព័ត៌មាន​​មួយ​ដើម្បី​​និយាយ​បក​ស្រាយ​នៅឯ​សាលា​​ក្រុង​ក្នុងទីក្រុង Baltimore ​កាល​ពី​ថ្ងៃសុក្រ​ ទី០១ ​ខែឧសភា ​ឆ្នាំ២០១៥។
អ្នក​ស្រី​​អភិបាល​​ក្រុង Stephanie Rawlings-Blake ​បាន រៀប​ចំ​សនិ្នសីទសារព័ត៌មាន​​មួយ​ដើម្បី​​និយាយ​បក​ស្រាយ​នៅឯ​សាលា​​ក្រុង​ក្នុងទីក្រុង Baltimore ​កាល​ពី​ថ្ងៃសុក្រ​ ទី០១ ​ខែឧសភា ​ឆ្នាំ២០១៥។

ភ្នាក់ងារ​ប៉ូលិស​ក្រុង​ បាល់ទីមរ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៦​ នាក់​ ដែល​ត្រូវ​ជាប់​ចោទ​ក្នុង​មរណភាព​របស់​យុវជន​ Freddie​ Gray​ បាន​តវ៉ា​ថា​ កាំបិត​ដែល​ Gray​ បាន​កាន់​ជាប់​ខ្លួន​ជា​កាំបិត​ខុស​ច្បាប់​ ដូច្នេះ​ហើយ​សកម្មភាព​ដែល​ភ្នាក់ងារ​ប៉ូលិស​បាន​ធ្វើ​ជា​ការ​ស្រប​ច្បាប់​ក្នុង​ការ​ចាប់​ខ្លួន​ Freddie​ Gray។​

មេធាវី​របស់​ភ្នាក់ងារ​ប៉ូលិស​ដែល​ត្រូវ​ជាប់​ចោទ​ឈ្មោះ​ Edward​ Nero​ បាន​ដាក់​ពាក្យ​ប្តឹង​ការពារ​ក្តី​ទី​មួយ​ នៅ​ក្នុង​តុលាការ​ក្រុង​ បាល់ទីមរ​ កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​សុំ​មើល​កាំបិត​ ដោយ​ចង់​បញ្ជាក់​អំពី​លក្ខណៈ​នៃ​កាំបិត​នេះ។​

នៅ​ក្នុង​ការ​ប្រកាស​ពាក្យ​ចោទ​អំពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ភ្នាក់ងារ​ Nero​ និង​ភ្នាក់ងារ​ប៉ូលិស​ ៥​ នាក់​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​មុន​ រដ្ឋអាជ្ញា​ក្រុង​ បាល់ទីមរ​ បាន​និយាយ​ថា​ កាំបិត​ដែល​ Gray​ បាន​ដាក់​ក្នុង​ហោប៉ៅ​អាវ​ អាច​អនុញ្ញាត​ឲ្យ​កាន់​បាន​ ហើយ​គ្រាន់​តែ​ជា​កាំបិត​តូច​មួយ​ប៉ុណ្ណោះ។​

ភ្នាក់ងារ​ប៉ូលិស​ Nero​ ដែល​កំពុង​ជិះកង់​យាម​ល្បាត​តាម​ផ្លូវ​ពេល​ដែល​ Gray​ ត្រូវ​ចាប់​ខ្លួន​ ត្រូវ​ជាប់​ចោទ​ក្នុង​បទ​បំពារ​បំពាន​កម្រិត​ទី​ពីរ​ ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ និង​ការ​ឃុំ​មនុស្ស​ដោយ​ភ័ន្ត​ច្រឡំ៕

XS
SM
MD
LG