ភ្នំពេញ៖ ប្រទេសកម្ពុជា បានចាប់ផ្តើមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនរោត្តមសីហនុក្រោយពីព្រះអង្គបានសោយព្រះទិវង្គត់អស់រយៈពេលមួយឆ្នាំដោយសារជំងឺគាំងបេះដូងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។
មន្ត្រីជាន់ខ្ពស់មកពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមកពីក្រសួង ស្ថាប័នរដ្ឋជាច្រើនបានដាក់កម្រងផ្កាម្នាក់ម្តងៗនៅពីមុខព្រះបរមរូបព្រះបាទនរោត្តម សីហនុ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪបានធ្វើឡើងនៅលើសួនច្បារជិតវិមានឯករាជ្យដែលជាទីកន្លែងតម្កល់ព្រះបរមរូបសម្តេចឪ។
លោក ហេង សំរិន ប្រធានរដ្ឋសភា លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមានទឹកមុខស្រពាប់ស្រពោននៅពេលដែលពួកគេបានយកកម្រងផ្កាមកដាក់កន្លែងព្រះបរមរូបសម្តេចឪដោយមានភ្លេងត្រែទ័ពប្រគុំកំដរ។
គ្មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាម្នាក់ដោយរាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិយាយជាមួយនឹងអ្នកកាសែតទេ។ក្រុមអ្នកកាសែតនិងអ្នកថតរូបមិនត្រូវបានអនុញ្ញាតឱ្យចូលជិតពិធីគោរពព្រះវិញ្ញាណក្ខន្ធទេលើកលែងតែស្ថានីយ៍ទូរទស្សន៍រដ្ឋនិងឯកជនមួយចំនួនតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់មកគណបក្សសង្គ្រោះជាតិមិនបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធជាមួយរដ្ឋាភិបាលទេដោយបានសំអាងថាគណបក្សនេះបានធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪរួចហើយនៅទីស្នាក់ការគណបក្សរបស់ខ្លួនកាលពីថ្ងៃច័ន្ទ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាគណបក្សរបស់លោកនិងរកពេលវេលាសមស្របណាមួយដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនៅទីតម្កល់ព្រះបរមរូបឡើងវិញក្រោយពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិមិនអនុញ្ញាតឱ្យគោរពវិញ្ញាណក្ខន្ធកាលពីថ្ងៃច័ន្ទ។
លោកបានបញ្ជាក់ថាព្រះបរមរូបសម្តេចឪសម្រាប់ប្រជាពលរដ្ឋទូទៅចូលគោរពមិនចាំបាច់សុំច្បាប់ពីស្ថាប័នណាមួយទេ។ លោកនិយាយថា៖
«ព្រះបរមកោដិជាគឺជារបស់ខ្មែរទាំងអស់គ្នា។ មិនមែនជាកម្មសិទ្ធិរបស់គណបក្សណាក្រុមណាទេ។អញ្ចឹងប្រជាពលរដ្ឋខ្មែរទោះបីជានៅនិន្នាការណាក៏ដោយគឺមានសិទ្ធិចូលរួមការប្រារព្វពិធីវិញ្ញាណក្ខន្ធហ្នឹងទាំងអស់គ្នា។ មិនចាំបាច់តែអ្វីដែលរដ្ឋាភិបាល ហៅចូលបានចូលឬក៏ទៅបានទៅ ទៅតាមតែខ្សែរយៈរដ្ឋាភិបាលទេពីព្រោះជារបស់ទាំងអស់គ្នា»។
លោក មិន ឃិន ប្រធានគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិនៅតែមិនអាចសុំទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
សម្តេចឪនរោត្តមសីហនុបានសោយព្រះទិវង្គត់កាលពីថ្ងៃទី១៥ខែតុលាកាលពីឆ្នាំ២០១២។
ព្រះបរមសពសម្តេចឪត្រូវបានធ្វើពិធីថ្វាយព្រះភ្លើងកាលពីខែកុម្ភៈ។រដ្ឋាភិបាលបានធ្វើវិមានព្រះបរមរូបសម្តេចឪដោយចំណាយថវិការដ្ឋអស់ជាង១លាន២សែនដុល្លារ។
សម្តេចឪនរោត្តមសីហនុជាអតីតព្រះមហាក្សត្រមួយព្រះអង្គដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រទេសនិងប្រជារាស្ត្រខ្មែរដោយសារតែព្រះអង្គបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣៕