ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​តវ៉ា​នៅ​តែ​បន្ត​នៅ​ក្រុង​ភាគ​ខាង​ត្បូង​របស់​ស៊ីរី​បន្ទាប់​ពី​បព្វជិត Druze ត្រូវ​បាន​គេ​សម្លាប់


សមាជិក​របស់​សហគមន៍​ Druze កាន់​ទង់ជាតិ​ Druze នៅ​ពេល​លោក​និយាយ​ទៅ​កាន់​យោធា​អ៊ីស្រាអែល នៅ​ក្បែរ​ព្រំដែន​រវាង​ប្រទេស​ស៊ីរី និង​តំបន់​ Golan Heights នៅ​ក្បែរ​ក្រុង Majdal Shams កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៥។

ក្រុម​សកម្មជន ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ស៊ីរីបាន​និយាយ​ថា ​អំពើ​ហិង្សាប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​រាលដាល​កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុង​សហគមន៍​ជន​ភាគតិច​ Druze ​នៅ​ក្នុង​ផ្នែក​ខាង​ក្នុង​នៃ​ប្រទេស​ស៊ីរី​ មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ធ្វើ​ឃាត​បព្វជិត​ឥស្លាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​ដែល​បាន​បណ្តាល​ឱ្យ​មាន​មនុស្សយ៉ាង​តិចណាស់​២៥​នាក់​ទៀត​ស្លាប់​ដែរ។​

អង្គការ​ Syrian Observatory for Human Rights ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា ក្រុម​អ្នកគាំទ្រ​ Sheikh Wahid Balous ​ដែល​ជា​មេដឹកនាំ​នៃ​កង​ជីវពល​ Druze​ មាន​អំណាច​ខ្លាំង​បាន​បន្ទោស​រដ្ឋាភិបាល​ថា​ជា​អ្នក​ចាត់ចែង​ឱ្យ​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន​ពីរ​គ្រឿង​ដែល​បាន​សម្លាប់​លោក​នៅ​ក្នុង​ខេត្ត​ Sweida នា​ប៉ែក​និរតី​នៃ​ប្រទេស​ ដែល​ជា​តំបន់​មួយ​ឋិត​នៅ​ខាង​ក្រៅ​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នេះ។

រូប​ផ្សាយ​តាម​ទូរទស្សន៍​ស៊ីរី​បាន​បង្ហាញ​ឱ្យ​ឃើញ​ការ​ច្របូក​ច្របល់​នៅ​ក្រោយ​ការ​ផ្ទុះ​នោះ​ដោយ​មាន​ជន​ស៊ីវិល​បាន​ប្រញាប់ប្រញាល់​នាំ​យក​ជន​ត្រូវ​របួស​ចេញ​ពី​កន្លែង​កើត​ហេតុនៅ​ពេល​មាន​ផ្សែង​ខ្មៅ​ខ្មួល​នៅ​ពី​លើ​ទី​នោះ។​

លោក Rami Abdel Rahman ប្រធាន​អង្គការ​ Observatory បាន​និយាយ​ថា​«សមាជិក​៦​នាក់​នៃ​កង​កម្លាំង​សន្តិសុខ​របស់​របប​គ្រប់គ្រង​ស៊ីរី​បាន​ត្រូវ​បាញ់​ស្លាប់​កាល​ពី​យប់ថ្ងៃ​សុក្រ»។

ការ​ស្លាប់​នៃជន​ទាំង​នេះ​មាន​ឡើង​នៅ​ក្រោយ​មាន​ដំណឹង​អំពី​ការ​ធ្វើ​ឃាត​លោក​Balous នៅ​ពេល​ដែល​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​ខឹង​សំបារ​ ហើយ​ខ្លះ​មាន​អាវុធ​បាន​វាយ​ប្រហារ​លើ​សន្តិសុខពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​ Sweida៕

XS
SM
MD
LG