ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រូបយន្ត​​ជប៉ុន​នឹង​ព្យាយាម​​យកចេញ​នូវ​កាកសំណល់​​ប្រេង​នុយក្លេអ៊ែរ​ដែល​រលាយ​​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​ Fukushima ដែល​ខូច​ ក្នុង​ពេល​ឆាប់ៗ


រូបយន្តនេះនឹងត្រូវបានសាកល្បងនៅខាងក្នុងម៉ាស៊ីនរ៉េអាក់ទ័រដែលខូចមួយនៅខែតុលានេះ ជាលើកដំបូងចាប់តាំងពីការរលាយរបស់រោងចក្របន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិកម្រិត ៩រិចទ័រក្នុងឆ្នាំ២០១១។
រូបយន្តនេះនឹងត្រូវបានសាកល្បងនៅខាងក្នុងម៉ាស៊ីនរ៉េអាក់ទ័រដែលខូចមួយនៅខែតុលានេះ ជាលើកដំបូងចាប់តាំងពីការរលាយរបស់រោងចក្របន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិកម្រិត ៩រិចទ័រក្នុងឆ្នាំ២០១១។

ប្រតិបត្តិករ​នៃ​រោងចក្រ​អគ្គសនី​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ Fukushima Daiichi ដែល​បាន​រង​ការ​ខូចខាត​នៅក្នុង​ប្រទេស​ជប៉ុន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ​អំពី​របៀប​ដែល​រូបយន្ត​បញ្ជា​ពី​ចម្ងាយ​អាច​ប្រមូល​កាក​សំណល់​ប្រេង​ដែល​រលាយ​បន្តិចបន្តួច​ពី​រ៉េអាក់ទ័រ​មួយ​ក្នុង​ចំណោម​រ៉េអាក់ទ័រ ៣ ដែល​រង​ការ​បំផ្លាញ​នៅ​ចុង​ឆ្នាំ​នេះ​ជា​លើក​ដំបូង​បង្អស់​តាំងពី​រ៉េអាក់ទ័រ​នេះ​បាន​រលាយ​នៅ​ក្នុង​ឆ្នាំ ២០១១​ មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ក្រុមហ៊ុន​ Tokyo Electric Power Company Holdings មាន​ផែនការ​ដាក់​រូបយន្ត​ជា​បំពង់​ដែល​អាច​ពន្លា​បាន «ប្រភេទ​កែវយឹត» ចូល​ក្នុង​រ៉េអាក់ទ័រ​លេខ ២ នៃ​រោងចក្រ Fukushima Daiichi ដើម្បី​សាកល្បង​យក​ចេញ​នូវ​កម្ទេចកំទី​ពី​បំពង់​ដែល​រង​ការ​បំពុល​នៅ​ត្រឹម​ខែ​តុលា​ខាងមុខ។

កិច្ចការ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្រោយ​ការ​គ្រោងទុក​ជាង​ពីរ​ឆ្នាំ។ ការ​ដកចេញ​នូវ​ប្រេង​ដែល​រលាយ​នេះ​ត្រូវបាន​គ្រោង​ធ្វើ​ដំបូង​កាលពី​ចុង​ឆ្នាំ ២០២១ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារ​ការ​លំបាក​នៃ​ការ​រើប​ឡើងវិញ​ពី​គ្រោះ​រញ្ជួយដី​កម្រិត​ ៩ រ៉ិចទ័រ​និង​គ្រោះ​រលក​យក្ស​ស៊ូណាមិ​នៅ​ក្នុង​ឆ្នាំ ២០១១។

ក្នុង​អំឡុង​ការ​តវ៉ា​នៅឯ​កន្លែង​ផលិត​និង​ជួសជុល​នាវា​របស់​ក្រុមហ៊ុន Mitsubishi Heavy Industries នៅ​ក្នុង​ទីក្រុង Kobe នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ដែល​នៅ​ទីនោះ​រូបយន្ត​នេះ​ត្រូវបាន​ផលិត​ឡើង។ រូបយន្ត​ដែល​ជា​ឧបករណ៍​បំពាក់​ដោយ​ដង្កៀប​នេះ​ត្រូវបាន​គេ​ទម្លាក់​យឺតៗ​ពី​បំពង់​កែវយឹត​ទៅ​លើ​គំនរ​គ្រួស​និង​ចាប់​យក​គ្រួស​ល្អិត​មួយ​គ្រាប់។

ក្រុមហ៊ុន Tokyo Electric Power Company មាន​ផែនការ​យក​ចេញ​នូវ​កម្ទេចកំទី​តិច​ជាង​ ៣​ក្រាម​នៅ​ក្នុង​ការ​សាកល្បង​នេះ​នៅ​រោងចក្រ Fukushima។

លោក Yusuke Nakagawa មេដឹកនាំ​ក្រុម​នៃ​កម្មវិធី​ប្រមូល​កាក​សំណល់​ប្រេង​នៃ​ក្រុមហ៊ុន Tokyo Electric Power Company បាន​និយាយ​ថា៖​ «យើង​ជឿជាក់​ថា​ ការ​សាកល្បងយក​ចេញ​នូវ​កម្ទេច​ប្រេង​ពី​បំពង់​រ៉េអាក់ទ័រ​ទី​២​នេះ ជាជំហាន​ដែល​មាន​សារៈសំខាន់​បំផុត​មួយ​ ក្នុង​ការអនុវត្តការងារ​ក្នុង​ពេល​អនាគត។ វា​មាន​សារៈសំខាន់ក្នុង​ដំណើរការ​ការសាកល្បង​ប្រមូល​យក​នូវ​កម្ទេច​កំទី​ទាំង​នេះដោយ​សុវត្ថិភាព​និងទៀងទាត់។

​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដែល​ខូច​ខាត​ទាំងបី​នេះ​ នៅ​មានកម្ទេចប្រេងនុយក្លេអ៊ែររលាយ ​ដែល​មាន​ជាតិ​វិទ្យុសកម្ម​ខ្ពស់​ប្រមាណ​៨៨០​តោន​នៅ​ឡើយ​។ អ្នក​រិះគន់​និយាយ​ថា ​គោលដៅ បោសសំអាតដែល​មាន​រយៈពេល​ពី​៣០​ទៅ​៤០​ឆ្នាំ​ ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន Tokyo Electric Power Company លើ​រោងចក្រ Fukushima Daiichi មាន​ភាព​សុទិដ្ឋិនិយម​ជ្រុល​ពេក។ ​ការ​ខូច​ខាត​ក្នុងម៉ាស៊ីនរ៉េអាក់ទ័រ​និមួយៗ​ មាន​ការ​ខុស​ប្លែកពី​គ្នា ដូច​នេះត្រូវ​មាន​ផែន​ឱ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​និមួយៗ​របស់​វា​ផង​ដែរ។

ការ​យល់​ដឹង​កាន់​តែ​ប្រសើរលើ​កម្ទេចកំទី​ប្រេង​ដែល​រលាយ​ពី​ក្នុងម៉ាស៊ីនរ៉េអាក់ទ័រ​និមួយៗ​ ​ជាគន្លឹះសំខាន់សម្រាប់បញ្ឈប់​នូវ​ដំណើរ​ការ​របស់​វា។​ ​ ក្រុមហ៊ុន​ Tokyo Electric Power Company​ បាន​ដាក់​ពង្រាយ​ដ្រូន​ធន់តូច​ចំនួន​៤គ្រឿង​ទៅ​ក្នុងបំពង់សំខាន់របស់​រ៉េអាក់ទ័រ​ទី​១​ កាល​ពី​ដើម​ឆ្នាំ​នេះ​ ដើម្បី​ថត​ចាប់រូបភាព​ពី​ក្នុង​ទីកន្លែង​នោះ​ ដែល​រូប​យន្ត​មិន​អាច​ចូលទៅ​ដល់»៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG