ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​អំពី«ថ្ងៃ​ចុង​ក្រោយ​របស់​ទន្លេ​មេគង្គ​មហិមា»បង្ហាញ​ពី​​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់​លាន​នាក់​

លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន Stimson និង​ជា​អ្នកនិពន្ធ​សៀវភៅ «Last Days of the Mighty Mekong» (ខាង​ឆ្វេង) និង​លោក Jon Fasman អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនាវដ្ដី the Economist ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន (ខា

ទន្លេ​មេគង្គ​គឺ​ជាទី​ជម្រក​សម្រាប់​ប្រជាជន​ជាង​៧០​លាន​នាក់ និង​ជា​ប្រភព​អាហារ​ដ៏​សំខាន់​បំផុត​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​និង​ពិភពលោក។

មជ្ឈមណ្ឌល​ Stimson ​បាន​ធ្វើការ​ដាក់​សម្ពោធ​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា “Last Days of the Mighty Mekong” ឬ​ជា​ភាសា​ខ្មែរ​ថា ​«ថ្ងៃ​ចុងក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​ដែល​និយាយ​ពី​ស្ថានភាព​ទន្លេ​មេគង្គ​និង​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​មក​លើ​ប្រព័ន្ធទន្លេ​មេគង្គ​ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​រួម​ទាំង​កម្ពុជា​ផង​ដែរ។

អង្គការ​តាក់តែង​គោល​នយោបាយ​មួយក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​គឺ ​មជ្ឈមណ្ឌល ​Stimson ​បាន​ធ្វើការ​ដាក់​សម្ពោធ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា​ “Last Days​ of the​ Mighty ​Mekong” ឬ​ជា​ភាសា​ខ្មែរ ​«ថ្ងៃ​ចុងក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​កាលពី​ល្ងាច​ថ្ងៃអង្គារ​ទី ​១៩ខែ​កុម្ភៈ​ឆ្នាំ​២០១៩។

សៀវភៅ​នេះ​ពិពណ៌នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​និង​អនាគត​របស់​ទន្លេ​មេគង្គ​និង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នានា​មក​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​នេះ។ ​ទន្លេ​មេគង្គ​គឺ​ជាទី​ជម្រក​សម្រាប់​ប្រជាជន​ជាង​៧០​លាន​នាក់ និង​ជា​ប្រភព​អាហារ​ដ៏​សំខាន់​បំផុត​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​និង​ពិភពលោក។

អ្នក​នេសាទ​លើក​មង​ចាប់​ត្រូ​នៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។
អ្នក​នេសាទ​លើក​មង​ចាប់​ត្រូ​នៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។

ក្រុម​អ្នកការទូត​មក​ពី​ប្រទេស​ភូមា ​ថៃ ​និង​វៀតណាម​ក៏​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​នេះ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​និង​ក្រុម​មន្រ្តី​ជាច្រើន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។

សៀវភៅ «ថ្ងៃ​ចុងក្រោយ​របស់​ទន្លេ​មេគង្គ​ដ៏​មហិមា» ​នេះ​ត្រូវ​បាន​ស្រាវ​ជ្រាវ ​ចងក្រង ​និង​រៀបរៀង​ឡើង​ដោយ​លោក ​Brian Eyler ​ដែល​លោក​មាន​តួនាទី​ជា​ប្រធាន​គម្រោង​សិក្សា​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន ​Stimson។ ​លោក​ Brian Eyler​ គឺ​ជា​អ្នក​ជំនាញ​សិក្សា​ស្រាវជ្រាវ​តំបន់​ទន្លេ​មេគង្គ​ដែល​ផ្តោត​សំខាន់​ទៅ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍។​ ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​បាន​ចំណាយ​ពេល​ធ្វើ​ដំណើរចាប់​ពី​ក្បាល​ទន្លេ​មេគង្គ​នៅ​ក្នុងប្រទេស​ចិន​និង​ឆ្លងកាត់​តំបន់​អាស៊ីអាគ្នេយ៍​ដីគោកដូចជា​ប្រទេស​ឡាវ ​កម្ពុជា​ និង​វៀតណាម​ជាដើម​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អំពីស្ថានភាព​ទន្លេ​មេគង្គ។

លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson Center និង​ជា​អ្នកនិពន្ធ​សៀវភៅ និយាយ​ទៅកាន់​អ្នកចូលរួម​ម្នាក់​ដែល​បាន​ជាវ​សៀវភៅ​របស់​លោក​នៅ​ពិធី​ដាក់​សម្ពោធ​សៀវភៅ «Last Days of the Mighty Mekong» នៅ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)

ក្នុង​ដំណើរ​សិក្សា​ស្រាវជ្រាវ​នេះ ​លោក ​Brian Eyler​ បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​តំបន់​ទន្លេ​មេគង្គ ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​សហគមន៍ ​មេដឹកនាំ​សហគមន៍​ អ្នក​ស្រាវជ្រាវ​ អ្នក​នយោបាយ និង​អ្នក​តាក់តែង​គោល​នយោបាយ​ជា​ច្រើន​នាក់​ដើម្បី​ស្វែង​យល់ ​និង​ចងក្រង​ពី​ស្ថានភាព​របស់​ទន្លេ​មេគង្គ ​និង​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មក​លើ​តំបន់​ទន្លេ​មេគង្គ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​នេះ​ដែល​មាន ​ឡាវ​ ថៃ ​កម្ពុជា ​វៀតណាម​ជាដើម។

លោក ​Eyler ​បាន​បង្ហាញ​តាមរយៈ​កិច្ច​ពិភាក្សា​សៀវភៅ​របស់​លោកឲ្យដឹង​ ពី​គ្រោះ​អាសន្ន​និង​ការ​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាំ​បាច់​បន្ថែម​ពី​សំណាក់​ប្រទេស​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ​ ក្នុង​ការ​ជួយ​សង្គ្រោះ​ទន្លេ​មេគង្គ​ដ៏​ធំ​អស្ចារ្យ​នេះ​ និង​ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ីរបស់​ទន្លេ​នេះ។

លោក ​Eyler​ បាន​ហៅ​ទន្លេ​មេគង្គ​ថា​ “The Mighty Basin”​ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ «អាង​ទន្លេ​មហិទ្ធិឫទ្ធិ» ​ពីព្រោះ​ទន្លេ​មេគង្គ​គឺ​មាន​ធនធាន​ដ៏​សម្បូរ​បែប ​និង​ជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៧០លាន​នាក់​នៅ​តាម​ដង​ទន្លេ​ដ៏​ធំ​មួយ​នេះ។​ ទន្លេ​មេគង្គ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​ការ​នេសាទ​ត្រី ​និង​ការ​ធ្វើ​ដំណាំ​កសិកម្ម​នានា។ ក៏​ប៉ុន្តែ ​ទន្លេ​មេគង្គ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ជា​ច្រើន​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារ​ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ការ​ប្រែប្រួល​អាកាសធាតុ ​និង​ការ​នេសាទ​ហួស​កម្រិត។

លោក Brian Eyler នាយក​ផ្នែក​គម្រោង​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson Center និង​ជា​អ្នកនិពន្ធ​សៀវភៅ «Last Days of the Mighty Mekong» (ខាង​ឆ្វេង) ពន្យល់​ពី​នគរូបកម្ម​ទី​ក្រុង​ភ្នំពេញ​ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​នៅ​តាម​ដង​ទន្លេ​មេគង្គ ទៅ​កាន់លោក Jon Fasman អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនាវដ្ដី the Economist ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន (ខាងស្តាំ) ​ក្នុង​ពេល​ពិភាក្សា​អំពី​សៀវភៅ​ថ្មី​នេះ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Centerនៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (លី វួចនា/VOA Khmer)

​ផល​ប៉ះពាល់​នេះ​នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ទន្លេ​មេគង្គ​ទាំងមូល​និងជា​ពិសេស​ទៅ​លើ​ប្រទេស​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​ដូចជា​ ប្រទេស​កម្ពុជា ​និង​វៀតណាម។ ​លោក Eyler បាន​និយាយ​ថា តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ​ដែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ​និង​ជា​ចំណុច​ចុង​ក្រោយ​បង្អស់​នៃ​ទន្លេ​មេគង្គ ​កំពុងជួប​បញ្ហា​បាក់​ស្រុត​ដី និង​លិចលង់​ ដែល​ជា​លទ្ធផល​ពី​ការ​បូម​ទឹក​ចេញ​ពី​ក្រោម​ដី​របស់​ប្រជាពលរដ្ឋ​ដើម្បី​ស្រោចស្រង់​ដំណាំ ​និង​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ។​ បន្ថែម​ពី​លើ​នេះ​ទៀត ​តំបន់ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ចិន​ និង​ឡាវ ​ដែល​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​ដែល​ជា​ប្រភព​ទ្រទ្រង់​ជីវិត​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ជា​រួម ​គម្រោង​អភិវឌ្ឍ​នានានិង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​គឺ​ជា​មូលហេតុ​ចម្បង​បំផុត​ដែល​កំពុង​រុករាន​ និង​បំផ្លិច​បំផ្លាញ​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដ៏​មហិមា​នេះ។ ​ហើយ​បញ្ហា​នេះ​នឹង​បង្កឲ្យ​មាន​ផល​ប៉ះពាល់​ដល់បរិស្ថាន​ដែល​នឹង​គំរាម​កំហែង​ដល់​ជីវភាព​និង​វប្បធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG