ការប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាកាន់តែច្រើន ត្រូវបានធ្វើឡើងទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់សម្លាប់ដោយប៉ូលិសលើបុរសស្បែកខ្មៅពីរនាក់ ដែលម្នាក់នៅទីរដ្ឋ Louisiana និងម្នាក់ទៀតនៅទីក្រុង Minnesota និងដោយសារតែការបាញ់សម្លាប់ប៉ូលិសចំនួន៥នាក់ ដោយខ្មាន់កាំងភ្លើងជាបុរសស្បែកខ្មៅម្នាក់។ ខ្មាន់កាំភ្លើងម្នាក់នោះបានបាញ់ប្រហារប៉ូលិស ដែលឈរយាមឃ្លាំមើលអ្នកតវ៉ាដ៏កកុះនៅទីក្រុង Dallas រដ្ឋតិចសាស់៕
កម្រងរូបភាព៖ «បាតុកម្មនិងការកាន់ទុក្ខទូទាំងប្រទេស»

១
ក្រុមប៉ូលិសបានឈរតម្រៀបជាបន្ទាត់នៅក្នុងអន្តររដ្ឋ ៩៤ កាលពីថ្ងៃទី ០៩ កក្កដា ២០១៦ នៅក្នុងក្រុង St. Paul រដ្ឋ Minnesota ដើម្បីតបតនឹងអ្នកតវ៉ាដែលបានបិទផ្លូវហាយវ៉េ។

២
ស្រ្តីម្នាក់ស្រែកតវ៉ាចំពោះការបាញ់សម្លាប់របស់ Alton Sterling ក្បែរទីស្នាក់ការកណ្តាលនៃនាយកដ្ឋានប៉ូលិស Baton Rouge នៅទីក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃទី ០៩ កក្កដា ២០១៦។

៣
ស្រ្តីម្នាក់លួងលោមមន្រ្តីប៉ូលិសខាងមុខទីស្នាក់ការកណ្តាលនាយកដ្ឋានប៉ូលិស Dallas ទីក្រុង Dallas រដ្ឋតិចសាស់ កាលពីថ្ងៃទី ១០ កក្កដា ២០១៦។(Photo: M. O'Sullivan/VOA)

៤
នាង Jennifer Whitson យំនៅក្នុងព្រះវិហារ Potter's House អំឡុងការធ្វើពិធីថ្ងៃអាទិត្យបន្ទាប់ពី មានការបាញ់ប្រហារជាច្រើនក្នុងទីក្រុង Dallas រដ្ឋ តិចសាស់ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ កក្កដា ២០១៦។

៥
បាតុករតវ៉ាចំពោះការបាញ់សម្លាប់ Alton Sterling ក្បែរទីស្នាក់ការកណ្តាលនៃនាយកដ្ឋានប៉ូលិស Baton Rouge ទីក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃ ទី១០ កក្កដា ២០១៦។

៦
បាតុករម្នាក់ត្រូវគេចាប់ដាក់ឡានប៉ូលិសនៃបុរី ញូវយ៉កអំឡុងការហែក្បួនប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិសក្នុងទីក្រុង Manhattan បុរីញូវយ៉កកាលពីថ្ងៃទី ០៩ កក្កដា ២០១៦។

៧
មន្រ្តីប៉ូលិសទីក្រុង Dallas អោបកុមារម្នាក់ដែលមកចូលរួមរំលែកទុក្ខនៅឯទីលានរំលឹកវិញ្ញាណក្ខន្ធនៅទីស្នាក់ការកណ្តាលរបស់ប៉ូលិសទីក្រុង Dallas Police បន្ទាប់ពីមានការបាញ់ប្រហារលើប៉ូលិសជាច្រើនក្នុងទីក្រុង Dallas រដ្ឋតិចសាស់កាលពីថ្ងៃទី ០៩ កក្កដា ២០១៦។

៨
ប៉ូលិសបានចាប់សកម្មជនឈ្មោះ DeRay McKesson អំឡុងពេលតវ៉ាតាមដងផ្លូវអាកាសយានដ្ឋាន ដែលជាផ្លូវធំមួយឆ្លងកាត់ខាងមុខនាយកដ្ឋានប៉ូលិស Baton Rouge ក្នុងទីក្រុង Baton Rouge រដ្ឋ Louisana, កាលពីថ្ងៃទៅ០៩ កក្កដា ២០១៦។ អ្នកតវ៉ាប្រឆាំងមានការខឹងសម្បារលើការបាញ់ប្រហារដ៏ប្រល័យចំពោះ Alton Sterling ដោយមន្រ្តីប៉ូលិសនៃទីក្រុង Baton Rouge ២ រូបដែលប្រមូលផ្តុំនៅហាងទំនិញដែលគាត់ត្រូវបានគេបាញ់សម្លាប់។

៩
បាតុករបានតវ៉ានឹងការបាញ់សម្លាប់ Alton Sterling ក្បែរទីស្នាក់កណ្តាលនៃនាយកដ្ឋានប៉ូលិស Baton Rouge ទីក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃទី១០ កក្កដា២០១៦។

១០
បាតុករម្នាក់បានស្រែកដាក់ប៉ូលិសនៅខាងមុខទីស្នាក់ការកណ្តាលនៃ នាយកដ្ឋានប៉ូលិស Baton Rouge បន្ទាប់ពីប៉ូលិសបានមកដល់ជាមួយនឹងឧបករណ៏ប្រឆាំងកូបកម្មដើម្បីបោសសម្អាតបាតុករពីផ្លូវក្នុងទីក្រុង Baton Rouge រដ្ឋ Louisiana កាលពីថ្ងៃទី ០៩ កក្កដា ២០១៦។

១១
ប៉ូលិសបានមកដល់ខណៈដែលមនុស្សម្នាបានប្រមូលផ្តុំគ្នានៅអន្តររដ្ឋ 94 ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារដ៏ប្រល័យលោក Philando Castile ដោយក្រុមប៉ូលិសក្នុងតំបន់ Minneapolis អំឡុងភ្លើងស្តុបក្នុងក្រុង St. Paul រដ្ឋ Minnesota កាលពីថ្ងៃទី០៩ កក្កដា ២០១៦។

១២
មន្រ្តីប៉ូលិសប្រើប្រាស់ថ្នាំម្រេចបាញ់ខណៈដែលមនុស្សម្នាប្រមូលផ្តុំគ្នានៅអន្តររដ្ឋ 94 ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារដ៏ប្រល័យលោក Philando Castile ដោយក្រុមប៉ូលិសក្នុងតំបន់ Minneapolis អំឡុងភ្លើងស្តុបក្នុងក្រុង St. Paul រដ្ឋ Minnesota កាលពីថ្ងៃទី០៩ កក្កដា ២០១៦។

១៣
សមាជិកនៃវិហារបានបន់ស្រន់នៅឯវិហារ Mass ឧទ្ទិសដល់ប៉ូលិសទីក្រុង Dallas ដែលត្រូវបានគេសម្លាប់នឹងរបួសនៅវិហារ Cathedral Guadalupe ទីក្រុង Dallas រដ្ឋតិចសាស់កាលពីថ្ងៃទី០៩ កក្កដា ២០១៦។

១៤
នាង Tasha Lomoglio នៃទីក្រុង Dallas យំបន្ទាប់ពីបានដុតទៀននៅឯទីលានរំលឹកវិញ្ញាណក្ខន្ធបណ្តោះអាសន្នដើម្បីរំលឹកដល់ប៉ូលិសដែលត្រូវបានសម្លាប់នៅខាងមុខទីស្នាក់ការកណ្តាលប៉ូលិស Dallas រដ្ឋតិចសាស់កាលពីថ្ងៃទី០៩ កក្កដា២០១៦។

១៥
មន្រ្តីប៉ូលិស Dallas ម្នាក់បានទទួលបាច់ផ្កានៅឯ ផ្លូវបិទខាងក្រៅទីស្នាក់កណ្តាលរបស់ពួកគេកាលពីថ្ងៃទី ០៩ កក្កដា ២០១៦។

១៦
នាង Crystal Delgado កំពុងអោបកូនរបស់នាងឈ្មោះ Brielle អាយុ ៨ឆ្នាំ និង Dasani អាយុ ១០ ឆ្នាំ ខណៈដែលពួកគេយំនៅឯទីលានរំលឹកវិញ្ញាណក្ខន្ធបណ្តោះអាសន្នដើម្បីរំលឹកដល់ប៉ូលិសដែលត្រូវបានសម្លាប់នៅខាងមុខទីស្នាក់ការកណ្តាលប៉ូលិស Dallas រដ្ឋតិចសាស់កាលពីថ្ងៃទី០៩ កក្កដា២០១៦។