ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្រងរូបភាព៖ «អ្នកវិភាគឯករាជ្យមួយរូបត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់»

លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គម ដ៏ល្បីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ តាមការឲ្យដឹងពីសមត្ថកិច្ច លោកត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងស្ថានីយប្រេងឥន្ធនៈមួយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលចេញក្រោយពេលការបាញ់សម្លាប់ ឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ជួប សម្លាប់ អាយុ​ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយធ្លាប់ទៅធ្វើការជាកម្មករចំការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។

នៅក្នុុងសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្រោយពេលបាញ់សម្លាប់លោកកែម ឡី វ័យ ៤៦ឆ្នាំ ជនល្មើសរូបនេះបានរត់គេចខ្លួនរហូតដល់វត្តស្វាយពពែ ផ្លូវសុធារស​ ដែល​ «មានជាប់ខ្លួននូវអាវុធខ្លីមួយ ដើមម៉ាក Glock» មុនត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច។

ស្របគ្នានោះដែរ​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បានចុះផ្សាយអត្ថបទមួយផ្សាយតាមទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួន ​របស់លោកចូលរួមសោកស្តាយនិងមរណៈទុក្ខចំពោះការស្លាប់របស់ លោក កែម ​ឡី ហើយហៅករណីបាញ់ប្រហានាព្រឹកថ្ងៃអាទិត្យ​នេះថាជា «ការបាញ់ប្រហាយ៉ាង ឃោឃៅ»។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី ទើបតែផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹង VOA អំពីការវិភាគរបស់លោកទៅលើរបាយការណ៍ចេញផ្សាយដោយអង្គការ Global Witness អំពី «ការក្តោបក្តាប់ដ៏ប្រទូស្តរាយ» របស់ក្រុមគ្រួសារត្រកូល ហ៊ុន៕
ផ្សេង​ទៀត

ប្រជាពលរដ្ឋ​ចោមរោម​កន្លែង​ដែលលោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើងបាញ់​សម្លាប់​នៅ​ក្នុងការ​ហាង Star Mart ស្ថានីយ​ប្រេងឥន្ធនៈ Caltex ស្តុប​បូកគោ​កាល​ពីព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
1

មន្រ្តីប៉ូលិស​សរសេរ​កំណត់ហេតុនៅ​ហាង Star Mart ក្នុង​ស្ថានីយប្រេងឥន្ធនៈ Caltex ទី​ដែល​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោកកែម ឡី​ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់។ (នៅ វណ្ណារិន/VOA)
2

ភរិយា​របស់​លោកកែម ឡី​បង្ហូរទឹកភ្នែក​នៅ​កន្លែង​កើតហេតុ​ក្នុងស្ថានីយ​ប្រេងឥន្ធនៈ Caltex ស្តុប​បូកគោ ក្រុងភ្នំពេញ​កាល​ពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
3

សមត្ថកិច្ច​ប្រមូល​ផ្តុំនៅ​ហាង Star Mart នៅ​ស្ថានីយប្រេងឥន្ធនៈ Caltex ស្តុបបូកគោ ក្រុង​ភ្នំពេញ កាលពី​ព្រឹកថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
4

ប្រជាពលរដ្ឋ​ចោមរោម​កន្លែង​ដែលលោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើងបាញ់​សម្លាប់​នៅ​ក្នុងការ​ហាង Star Mart ស្ថានីយ​ប្រេងឥន្ធនៈ Caltex ស្តុប​បូកគោ​កាល​ពីព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
5

ប្រជាជន​ដាក់ផ្កា​នៅ​លើ​រថយន្ត​របស់​លោកកែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ Caltex ស្តុបបូកគោ ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
6

ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
7

8

9

10

ភរិយារបស់​លោក​កែម ឡី​យំ​ពេល​កំពុងជិះ​រថយន្ត​ដឹកសព​របស់​លោកកែម ឡី​ទៅ​កាន់​វត្តក្តីចាស់។ (នៅ វណ្ណារិន/VOA)
11

12

ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
13

14

XS
SM
MD
LG