ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះព្រិល​ទឹកកក​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​អាមេរិក​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់


នេះ​ជា​ទិដ្ឋាភាព​បន្ទាប់​ពី​មាន​ព្យុះ​ព្រិល​ទឹកកក នៅ​ក្នុង​តំបន់ Woodbridge រដ្ឋ Virginia កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
នេះ​ជា​ទិដ្ឋាភាព​បន្ទាប់​ពី​មាន​ព្យុះ​ព្រិល​ទឹកកក នៅ​ក្នុង​តំបន់ Woodbridge រដ្ឋ Virginia កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

ព្យុះព្រិល​ទឹកកក​ដ៏​ធំ​មួយ​នា​រដូវ​រងា​ដែល​បាន​បង្ក​ឲ្យ​មាន​ព្រិលទឹកកក​គ្របដណ្តប់​លើ​រដ្ឋ​នៅ​ប៉ែក​ខាង​លិច​ភាគកណ្តាល​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​ គឺ​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់​​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍។ ​

ព្យុះព្រិល​ទឹកកក​ដ៏​ធំ​មួយ​នា​រដូវ​រងា​ដែល​បាន​បង្ក​ឲ្យ​មាន​ព្រិលទឹកកក​គ្របដណ្តប់​លើ​រដ្ឋ​នៅ​ប៉ែក​ខាង​លិច​ភាគកណ្តាល​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​ គឺ​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍។ ​

ព្យុះព្រិលទឹកកក​នេះ​បាន​ចាប់​ផ្តើម​សាយភាយ​ទៅ​ប៉ែក​ខាង​កើត​ចូល​ទៅ​ក្នុង​តំបន់​ពាក់កណ្តាល​អាត្លង់ទិក ដែល​គេ​រំពឹង​ថា​នឹង​មាន​ព្រិលទឹកកក​ធ្លាក់​កម្រាស់​ប្រមាណ​ពី​១៣​ទៅ​២៥​សង់ទីម៉ែត្រ​ក្នុង​តំបន់​រដ្ឋធានី វ៉ាស៊ីនតោន ដោយ​រួម​ទាំង​ផ្នែក​ខ្លះ​នៃ​ប៉ែក​ខាង​ជើង​និង​ប៉ែក​កណ្តាល​នៃ​រដ្ឋ Maryland ផង​ដែរ ត្រឹម​ថ្ងៃ​អាទិត្យ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

អ្នក​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ព្រិលទឹកកក​អាច​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ជួរ​ភ្នំ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ផ្លូវ​ឆ្លង​រដ្ឋ ៦៤ ដូចជា​នៅ​ក្រុង Charlottesville និង​ក្រុង Staunton នៃ​រដ្ឋ Virginia ជាដើម។ អភិបាល​រដ្ឋ Virginia លោក Ralph Northam បាន​ប្រកាស​ដាក់​រដ្ឋ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​ជួយ​ឲ្យ​រដ្ឋ​នេះ​អាច​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ការ​ធ្លាក់​ព្រិលទឹកកក​ដ៏​ខ្លាំង​នេះ។

រដ្ឋ Missouri រង​គ្រោះ​ដោយសារ​ព្យុះ​ព្រិលទឹកកក​អាក្រក់​បំផុត​ត្រឹម​ថ្ងៃ​សៅរ៍។ ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​រាយការណ៍​ថា មាន​ព្រិល​ទឹកកក​កម្រាស់​ជាង​៣០​សង់ទីម៉ែត្រ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​តំបន់​ខ្លះ​ដែល​ស្ថិត​នៅ​ជុំវិញ​ទីក្រុង St. Louis និង​ទីក្រុង Jefferson ហើយ​នៅ​ក្នុង​ទីក្រុង Columbia ព្រិលទឹកកក​ធ្លាក់​មាន​កម្រាស់​ដល់​ជាង​៤៥​សង់ទីម៉ែត្រ​ឯណោះ៕

XS
SM
MD
LG