ប្រែសម្រួលដោយ កង ស៊ីវន វីអូអេ ខ្មែរ
ក្រោយពីការពិភាក្សាគ្នារយៈពេល២ថ្ងៃមក អ្នកជំនាញប្រមាណ២០០នាក់ខាងវិស័យទឹក ការការពារបរិស្ថាននិងហិរញ្ញវត្ថុសន្និដ្ឋានថា គេមិនឃើញមានសហប្រតិបត្ដិការ ល្មមគ្រប់គ្រាន់ក្នុងការអភិវឌ្ឍធនធានទន្លេមេគង្គទេ។ គេបានស្នើសុំប្រទេសនៅ
តាមទន្លមេគង្គឲ្យរកដំណោះស្រាយមានតុល្យភាព យកផលប្រយោជន៍សេដ្ឋកិច្ចនៃទន្លេនេះ ដូចជាថាមពលទឹកមកប្រើប្រាស់ដោយមិនធ្វើឲ្យខូចខាតដល់ បរិស្ថាននិងសង្គមច្រើនពេក។
លោក Ian Matthews ជាបុគ្គលិកនៃធនាគារ ANZ នៅប្រទេសសិង្ហបូរី។ លោក និយាយថា គម្រោងទំនប់ទឹកទន្លេ មេគង្គ មិនស្របតាមបទដ្ឋានអន្ដរជាតិសម្រាប់ ការពារបរិស្ថានទេ នៅពេលធនាគារអន្ដរជាតិមិនមានការទាក់ទិននោះ ។
«ក្នុងនាមជាប្រទេសមួយ ជារដ្ឋាភិបាលមួយ គេឃើញមានសេចក្ដីប្រាថ្នាចង់ឲ្យ មានការផ្ដល់ហិរញ្ញវត្ថុផ្នែកថាមពលទឹក ព្រោះជាធនធានកាន់តែមានតម្លៃច្រើន ឡើងនៅក្នុងប្រទេសកម្ពុជា លាវ និងវៀតណាម។ បើធនាគារអន្ដរជាតិមិនផ្ដល់ហិរញ្ញវត្ថុឲ្យទេ ហើយប្រទេសទាំងនេះមិនប្រកាន់យក បទដ្ឋានរបស់ធនាគារពិភពលោក ឬរបស់សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិដាក់ក្នុង គម្រោងរបស់ខ្លួនទេ ធនាគារដែលផ្ដល់ហិរញ្ញវត្ថុមានបទដ្ឋានទាបជាង។ នេះនាំ ឲ្យបរិស្ថានអន់ថយច្រើនទៀត»។
ប្រទេសចិនជាប្រទេសតែមួយគត់ដែលមានទំនប់ទឹកដើរដោយថាមពលទឹកនៅ តាមទន្លេ មេគង្គ ដូចប្រទេសកម្ពុជានិងលាវដែរ ហើយប្រទេសថៃក៏មានផែនការ សង់ថែមទៀតដែរ។
ប្រទេសចិនផ្ដល់ព័ត៌មានតិចតួចណាស់អំពីទំនប់ទឹករបស់ខ្លួនទៅឲ្យប្រទេសជិត ខាងរបស់ខ្លួននៅតាមខ្សែទឹករហូតមកដល់ពេលនេះ។ ពេលទន្លេនេះជន់នៅឆ្នាំ ២០០៨ ហើយទឹកស្រកដែលមិនធ្លាប់មាន៥០ឆ្នាំមកហើយនោះ ប្រទេសជា ច្រើនតាមទន្លេ មេគង្គបន្ទោសប្រទេសចិន។ គណៈកម្មការទន្លេ មេគង្គ ឲ្យដឹងថា ទំនប់ទឹកទន្លេ មេគង្គទំនងជាមានផលប៉ះពាល់មិនល្អទៅលើការផ្លាស់ប្ដូរទីកន្លែង រស់នៅរបស់ត្រីនិងការហូរនាំដីល្បប់។
លោកស្រី Pham Thi Thanh Hang អ្នកសម្របសម្រួលនៃកម្មវិធីអភិវឌ្ឍន៍ជលសីមារបស់គណៈកម្មការទន្លេមេគង្គ និយាយថា៖
«យើងបានទទួលផលប្រយោជន៍ពីការចែករំលែកព័ត៌មានពីការចែកទល់ដែន គ្នាប្រើជាមួយប្រទេសចិន ជាសហការីរបស់យើងហើយនិងការផ្គូផ្ទឹមលទ្ធផល ជាគំរូទៅវិញទៅមក ។ ប្រទេសនៅតាមខ្សែទឹកទន្លេ មេគង្គអាចមានផែនការ ជាក់លាក់ហើយធ្វើកិច្ចការយោងតាមការយល់ដឹងអំពីឱកាសនិងគ្រោះថ្នាក់»។
ប្រទេសជាសមាជិកគណៈកម្មការទន្លេ មេគង្គ មានប្រទេសកម្ពុជា លាវ ថៃ និង វៀតណាម៕