ស.រ.អា.នៅតែបន្តកាន់កាប់តំណែងជាប្រទេសនាំចេញអាវុធកំពូលក្នុងពិភពលោក ដោយបានផ្គត់ផ្គង់អាវុធដល់ទៅ២៣ពាន់លានដុល្លារទៅកាន់ប្រទេសនានាកាលពីឆ្នាំទៅ ជាពិសេសប្រទេសមជ្ឈឹមបូព៌ា។ នេះបើតាមរបាយការណ៍ពីប្រភពព័ត៌មាន នាំមុខមួយទាក់ទងនឹងជំនួញគ្រឿងសញ្វាវុធ។
ក្រុមហ៊ុន IHS Jane's បានបញ្ចេញរបាយការណ៍ពាណិជ្ជកម្មផ្នែកគ្រឿងសព្វាវុធពិភព លោកប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបានបង្ហាញថាទីផ្សារផ្នែកវិស័យ ការពារជាតិពិភពលោកកើនដល់ ៦.៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ទៅដល់ ៦៥ពាន់លានដុល្លារសរុប។ ការនាំចេញរបស់ស.រ.អា.មានជិតដល់២៣ពាន់លានដុល្លារ ដោយកើនពី ១០ ពាន់លានដុល្លារចាប់តាំងពីការនាំចេញនៅក្នុងឆ្នាំ២០០៩។
លោក Ben Moores អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន IHS Jane's ថ្លែងថា ទីផ្សារពាណិជ្ជកម្មវិស័យការពារជាតិពិភពលោក មិនដែលធ្លាប់ឃើញមានកំណើនយ៉ាង ខ្លាំងដូចកំណើនដែលយើងបានឃើញនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥ទេ។ ឆ្នាំ ២០១៥ គឺជាឆ្នាំកើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រា។
ការលក់ចេញគ្រឿងសព្វាវុធបារាំងបានកើនឡើងជាង២ដងក្នុងឆ្នាំ២០១៥នេះ បើ ធៀបនឹងឆ្នាំទៅ ដោយកើនពី ៨ពាន់លានដុល្លារដល់ទៅ១៨ពាន់លានដុល្លារ។ ប្រសិនបើតួលេខនេះចេះតែបន្តកើនដូច្នេះ របាយការណ៍ដដែលនេះបាននិយាយថា បារាំងនឹងឈានមុខប្រទេសរុស្ស៉ី ដែលក្លាយជាអ្នកនាំចេញគ្រឿងសញ្វាវុធលំដាប់ទី២របស់ពិភពលោកក្នុងឆ្នាំ២០១៨៕