ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៤៥លាន​នាក់​គឺ​ជា​ទាសករ​សម័យ​ទំនើប​នៅ​ទូទាំង​សកលលោក​


រូបភាពឯកសារ៖ នេះជារូបភាពកាលពីថ្ងៃទី ៣ មេសា ២០១៥ ដែលបង្ហាញពីអ្នកនេសាទត្រីជនជាតិភូមាលើកដៃរបស់ពួកគេនៅពេលដែលត្រូវបានសួរថាតើអ្នកណាចង់ត្រលប់ទៅផ្ទះ នៅប្រទេសឥណ្ឌូនេស៊ី។
រូបភាពឯកសារ៖ នេះជារូបភាពកាលពីថ្ងៃទី ៣ មេសា ២០១៥ ដែលបង្ហាញពីអ្នកនេសាទត្រីជនជាតិភូមាលើកដៃរបស់ពួកគេនៅពេលដែលត្រូវបានសួរថាតើអ្នកណាចង់ត្រលប់ទៅផ្ទះ នៅប្រទេសឥណ្ឌូនេស៊ី។

មនុស្ស​ជាង​៤៥លាន​នាក់​កំពុង​ស្ថិត​ក្នុង​ទាសភាព​សម័យ​ទំនើប​ក្នុង​ទម្រង់​នានា។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Global Slavery Index នៅ​ថ្ងៃ​អង្គារ​នេះ។ ​
ប្រទេស​ឥណ្ឌា​និង​ប្រទេស​អ៊ូសបេគីស្ថាន​គឺ​ជា​ប្រទេស​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ចំនួន​ទាសករនិង​មាន​ចំនួន​សមាមាត្រ​ទាសករ​ខ្ពស់​បំផុត​ដូចគ្នា បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​នេះ។ ប្រជាជន​អ៊ូសបេគីស្ថាន​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​រដ្ឋ ដែល​បង្ខំ​ឲ្យ​បេះ​កប្បាស។

កូរ៉េ​ខាងជើង​ក៏​មាន​សមាមាត្រ​ចំនួន​ទាសករ​ខ្ពស់​បំផុត​ដែរ ក្នុង​ចំណោម​ចំនួន​អ្នកទោស​ជាប់​ពន្ធនាគារ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ ក៏​ដូចជា​ការកេងប្រវ័ញ្ច​ផ្លូវភេទ​និង​បង្ខំ​ឲ្យ​ស្រ្តី​រៀបការ​ទៅ​ក្នុង​ប្រទេស​ជិតខាង។

ប្រទេស​អ្នកមាន​ខ្លាំង​ជាទូទៅ​មាន​អត្រា​ទាសភាព​ទាប​ជាង ដូចជា​ប្រទេស​អ្នកមាន​ចំនួន​១២ ដែល​មាន​អត្រា​ទាសភាព​ទាប​បំផុត គឺ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​ណូវែលហ្សឺឡង់។ ក៏​ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​នេះមិន​បាន​ដាក់​បញ្ចូល​ផលិតផល​ក្នុង​ស្រុក​សរុប​នោះ​ទេ ដូច្នេះ​លទ្ធផល​បង្ហាញ​ថា ប្រទេស​កាតា សិង្ហបុរី គុយវេត ព្រុយណេ ហុងកុង អារ៉ាប៊ីសាអូឌីត បារ៉ែន អូម៉ាន់ ជប៉ុន និង​កូរ៉េខាងត្បូង គឺ​ជា​បណ្តា​ប្រទេស​ដែល​រដ្ឋាភិបាល​បាន​ចាត់វិធានការ​តិចតួច​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ទាសភាព​ទំនើប បើ​ទោះ​បី​ជា​មាន​ទ្រព្យសម្បត្តិ​និង​ស្ថិរភាព​គ្រប់គ្រាន់​ក៏​ដោយ។ ការសិក្សា​នេះ​វាយតម្លៃ​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូចជា «ការការពារ​និង​គោរព​សិទ្ធិមនុស្ស សុវត្ថិភាព​និង​សន្តិសុខ តម្រូវការ​បឋម ដូចជា​ចំណីអាហារ ទឹក និង​សេវា​សុខាភិបាល និង​លក្ខណៈ​នៃ​ការធ្វើ​ចំណាកស្រុក ការផ្លាស់លំនៅ និង​ជម្លោះ» ដើម្បី​ឈាន​ទៅ​ដល់​សេចក្តីសន្និដ្ឋាន​ទាំង​នេះ។

ការស្រាវជ្រាវ​នេះ​បាន​សិក្សា​ទៅ​លើ​ប្រទេស​ចំនួន​១៦៧។ ការវាយតម្លៃ​ទៅ​លើ​ប្រទេស​អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ីរី និង​យេម៉ែន​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​នោះ​ទេ​ដោយសារ​តែ​សង្គ្រាម​ដែល​កំពុង​បន្ត​នា​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG