ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​វាគ្មិន​ថា ខ្មែរ​អាមេរិកាំង​មិន​ចេញ​ទៅ​បោះ​ឆ្នោត​នឹង​ខាត​ប្រយោជន៍​ខ្មែរ

  • សុខ ខេមរា

លោក ព្រហ្ម សោរ៍នរ៉ា (ឆ្វេង) និង​លោក គុជ ច័ន្ទលី អ្នក​វិភាគ​ខ្មែរ​អាមេរិកាំង​ប្រចាំ​រដ្ឋ​ម៉ារីឡែន ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិភាក្សា​អំពី​«ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស.រ.អា​នៅ​ឆ្នាំ២០១៦៖ ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ឧបសគ្គ​នានា​ទាក់ទង​នឹង​ការ​បោះឆ្នោត» នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមវាគ្មិន​បាន​អះអាង​ថា​ បើសិន​ជា​ខ្មែរ​អាមេរិកាំង​ចង់ផ្លាស់​ប្តូរ​ប្រទេស​កំណើត​ខ្លួន​ឯង និង​សង្គម​អាមេរិកាំង​ គឺ​ត្រូវ​ចេញទៅ​បោះឆ្នោត​ដើម្បី​ឲ្យ​អ្នក​នយោបាយ​អាមេរិកាំង​មាន​ការ​ចាប់​អារម្មណ៍ ​និង​យក​ចិត្ត​ទុក​ដាក់​បញ្ហា​ខ្មែរអាមេរិកាំង ​និង​ស្រុក​កំណើត​ខ្មែរ។​

ក្រុម​អ្នក​វិភាគ​ និង​តាម​ដាន​នយោបាយ​អាមេរិកាំង​បាន​និយាយ​ថា​ ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​តាម​រដ្ឋនានា​ គួរ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ដើម្បី​ផល​ប្រយោជន៍ សហគមន៍​និង​ប្រទេស​កំណើត​ខ្លួន។​

នេះ​ជា​ការ​អះអាង​របស់​លោក​ គុជ ច័ន្ទលី ​អ្នក​វិភាគ​ក្នុងរដ្ឋ ​ម៉ារីឡែន​ និង​លោក​ ព្រហ្ម សោរ៍នរ៉ា​ អ្នក​វិភាគ​ក្នុង​រដ្ឋ​វីជីនៀ (Virginia) ដែល​បាន​ចូលរួម​ជាវាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ ដើម្បី​ពិភាក្សា​អំពី​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ស.រ.អា​ នៅឆ្នាំ​២០១៦ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុមវាគ្មិន​បាន​អះអាង​ថា​ បើសិន​ជា​ខ្មែរ​អាមេរិកាំង​ចង់ផ្លាស់​ប្តូរ​ប្រទេស​កំណើត​ខ្លួន​ឯង និង​សង្គម​អាមេរិកាំង​ គឺ​ត្រូវ​ចេញទៅ​បោះឆ្នោត​ដើម្បី​ឲ្យ​អ្នក​នយោបាយ​អាមេរិកាំង​មាន​ការ​ចាប់​អារម្មណ៍ ​និង​យក​ចិត្ត​ទុក​ដាក់​បញ្ហា​ខ្មែរអាមេរិកាំង ​និង​ស្រុក​កំណើត​ខ្មែរ។​

ក្រុម​វាគ្មិន​ស្តីបន្ទោស​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មិន​សូវ​អើពើ​នឹង​ការ​បោះឆ្នោត​ទេ​កន្លង​មក ដោយសារ​តែ​មាន​របាយកាណ៍​បញ្ជាក់​ថា​ ពួកគេ​មិន​ខ្វល់​នឹង​នយោបាយ​អាមេរិកាំង ដែល​ក្រុម​វាគ្មិន​ចាត់​ទុក​ថា​ នោះ​ជា​ការ​ខាត​ប្រយោជន៍​ខ្មែរ​ជា​រួម។​សូមស្តាប់​ការ​បក​ស្រាយ​របស់​ក្រុមវាគ្មិន​ទាំងពីរ​ដូចតទៅ៕

XS
SM
MD
LG