ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​សរសើរ​ការប្តេជ្ញា​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol បាន​ប្រកាស​កាលពី​យប់​ថ្ងៃអង្គារ​ប្រើ​ច្បាប់​អាជ្ញាសឹក ប៉ុន្តែ​បាន​ដក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សភា​ជាតិ​បាន​បោះឆ្នោត​ប្រឆាំង។ លោក លួន វិបុល ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ​បាន​ចែក​រំលែក​ការវិភាគ​របស់​លោក​អំពី​ការប្រកាស​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ច្បាប់​អាជ្ញាសឹក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​នាម​ជា​សកម្មជន​សង្គម​ខ្មែរ​ លោក វិបុល បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ដូច​កូរ៉េ​ខាង​ត្បូង​​បាន​ឈាន​ដល់​​វិធានការ​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​កោត​សរសើរ​សមាជិក​សភា​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ឈរ​ជា​មួយ​ប្រជាពលរដ្ឋ​និង​លើក​ដម្កើង​លទ្ធិ​ប្រជាធិបតេយ្យ។ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​របស់​លោក ម៉ែន គឹមសេង នៃ​វីអូអេ​ជាមួយ​នឹង​​លោក លួន វិបុល លើ​ការវិវឌ្ឍន៍​ដ៏​សំខាន់​នេះ និង​ផលប៉ះពាល់​ចំពោះ​អនាគត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG