បេក្ខជនរដ្ឋមន្ត្រីការពារជាតិរបស់លោក Trump មានភាព«មិនប្រក្រតី» ជាសញ្ញាថានឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំផ្នែកយោធា
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានធ្វើការជ្រើសរើសដ៏គួរឱ្យភ្ញាក់ផ្អើលធំមួយលើតំណែងយោធាធំបំផុតរបស់ពិភពលោក ដោយបានតែងតាំងអ្នកនិយាយព័ត៌មានទូរទស្សន៍ Fox News ដែលធ្លាប់ជាអតីតទាហានផងដែរគឺលោក Pete Hegseth ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានឱ្យ VOA ប្រចាំក្រសួងការពារជាតិរាយការណ៍បន្ថែម។ អ្នកនាង ស្រេង លក្ខិណាជូនសេចក្តីប្រែសម្រួល។