អ្នកបោះឆ្នោតអាស៊ីអាមេរិកាំងមានវប្បធម៌និងទស្សនៈនយោបាយចម្រុះគ្នា
ចាប់តាំងពីឆ្នាំ ២០២០ ជនជាតិអាស៊ីអាមេរិកាំង គឺជាក្រុមពលរដ្ឋមួយដែលកើនឡើងយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។ កាលពីឆ្នាំ ២០២២ រដ្ឋកាលីហ្វ័រញ៉ា មានអ្នកបោះឆ្នោតអាស៊ីអាមេរិកាំងនៅក្នុងសហរដ្ឋអាមេរិកច្រើនបំផុត បន្ទាប់ពីរដ្ឋញូវយ៉កនិងរដ្ឋតិចសាស។ ពីទីក្រុង Houston រដ្ឋតិចសាស អ្នកស្រី Elizabeth Lee ជូនសេចក្តីរាយការណ៍អំពីការប្រឈមនិងសក្តានុពលរបស់សំឡេងឆ្នោតជនជាតិអាមេរិកាំងដើមកំណើតអាស៊ី។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕